ប៉េអឹមឃាត់ខ្លួនឈ្មួញជួញដូរសត្វព្រៃម្នាក់ដែលដាក់លក់សត្វព្រៃជាច្រើនគីឡូក្រាមនៅលើទីផ្សារស្ទឹងត្រែង!
ស្ទឹងត្រែងៈបុរសម្នាក់ដែលជាឈ្មួញរកស៊ីលក់ដូរសត្វព្រៃត្រូវបានសមត្ថកិច្ចកងអាវុធហត្ថខេត្តស្ទឹងត្រែង
ឃាត់ខ្លួនខណះរូបគេដាក់លក់សត្វព្រៃជាច្រើនគីឡូក្រាមនៅលើទីផ្សារស្ទឹងត្រែង។
ប្រតិបត្រការចុះបង្ក្រាបនេះបានធ្វើឡើងវេលាម៉ោង៩៖០៥នាទីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧នៅចំណុចផ្សារសាមគ្គីស្ទឹងត្រែងស្ថិតក្នុងភូមិត្រព្រីងសង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានបានរាយការណ៍អោយដឹងថា៖នៅពេលដែលបង្ក្រាបសត្វព្រៃនោះអាវុធហត្ថក៏បានឃាត់ខ្លួនបុរសម្នាក់ដែលជាឈ្មួញរកស៊ីលក់សត្វព្រៃឈ្មោះ
(ហួតតារា)ភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
សត្វព្រៃចំរុុះដែលសមត្ថកិច្ចបង្ក្រាបនោះមានជាច្រើនប្រភេទរួមមាន៖សាច់ជ្រូកព្រៃចំនួន៤៥គីឡូក្រាម, អណ្តើកចំនួន៣ក្បាល ទម្ងន់១៥គីឡូក្រាម, ក្រពះប្រម៉ាក្រៀមចំនួន៣, សត្វរញីរស់ចំនួន៥ក្បាល, សត្វត្រកួតរស់ចំនួន៣ក្បាល ទម្ងន់១៦គីឡូក្រាម។
ទោះជាយ៉ាងណាវត្ថុតាងដែលរឹបអូសបានខាងលើអាវុអធហត្ថបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕