ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាជ្ញាធរសង្កាត់ប៉ោយប៉ែត ត្រូវប្រជាពលរដ្ឋរិះគន់ ពាក់ពន្ឋ័និងប្រថាប់ត្រាការទាមទារឯកសារតាមតែអំពើចិត្ត!
Tue,19 December 2017 (Time 03:01 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1045នាក់)


បន្ទាយមានជ័យ ៖ លោកភោគលនចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែតមកពីគណបក្សប្រជាជនកម្ពុជានិងលោកពុំសុភិនជាស្មៀននៃសាលាសង្កាត់ប៉ោយប៉ែតមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងពាក់ពន្ឋ័និងប្រថាប់ត្រាការទាមទារឯកសារតាមតែអំពើចិត្តធ្វើអោយ ប្រជាពលរដ្ឋក្តៅក្រហាយទៀតមិនខុសពីហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាឡើយ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ជាយដែនកម្ពុជាថៃក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៧ នេះបានឲ្យដឹងថា៖ខណះពេលដែលពួកគាត់ធ្វើការប្រថាប់ត្រា លើឯកសារ ពាក់ពន្ឋ័មួយចំនួន ទាមទារ លក្ខ័ណ យកឯកសារមកម្កល់ ខុសនិតិវិធី។  ធ្វើឲ្យប្រជាពលរដ្ឋមានការពិបាកនិងខាតដល់ពេលវេលាដើម្បីទៅប្រកបរបរ ចិញ្ចឹមជីវិតក្រុមគ្រួុសារ របស់ពួកគាត់ ។
ប្រជាពលរដ្ឋដដែលនោះបានរាបរាប់បញ្ជាក់ប្រាប់លម្អិតថា ៖ នៅពេលដែលរូបគាត់ បានជួលផ្ទះ គេស្នាក់នៅ ហើយបានយកឯកសារ ដើម្បីឲ្យចៅសង្កាត់ប៉ោយប៉ែត ប្រថាប់ត្រា ទទួលស្គាល់លើឯកសារនោះ ត្រូវបាន លោក ពុំ សុភិន ជាស្មៀន និងលោក ភោគ លន់  ជាចៅសង្កាត់រង រូបនោះ ទាមទារ ឲ្យរូបគាត់កូពី ទាំងប្លង់ដី មកដាក់តម្កល់ នៅសាលាសង្កាត់ផងដែរ ។
 
ប្រជាពលរដ្ឋបានលើកឡើងថា៖ បើទោះណាជាមានការប្រាប់បញ្ជាក់ពីការលំបាក យ៉ាងណាក៏ដោយ ក៏លោកទាំង២នាក់ ជាចៅសង្កាត់ និងស្មៀន នៃសាលាសង្កាត់ប៉ោយប៉ែត រូបនោះ មិនអនុញ្ញាត ប្រថាប់ត្រា ទទួលស្គាល់លើឯកសារនោះឡើយ  ។
ពួកគាត់បានលើកឡើងថាការទាមទាររបស់អស់លោកជាថ្នាក់ដឹកនាំនៃសាលាសង្កាត់ប៉ោយប៉ែតនេះ  បានធ្វើឲ្យប្រជាពលរដ្ឋមានការពិបាកយ៉ាងខ្លាំងណាស់សម្រាប់ពួកគាត់ ។
ពួកគាត់បានបញ្ជាក់ថាប្រសិនបើត្រឹមតែឯកសារកិច្ចសន្យាជួលផ្ទះ រវាងភាគី ម្ចាស់ផ្ទះ និង អ្នកជួលនោះ វាអត់ជាបញ្ហាអ្វីនោះ ទេ ។ 
ក៏ប៉ុន្តែពួកគេទាមទារយកទាំងប្លងដីយកទៅតម្កល់ទៀតនោះពិជាពិបាកខ្លាំងណាស់ដោយប្លង់ផ្ទះរបស់ពលរដ្ឋមួយចំនួនបានយកទៅដាក់បញ្ចាំខ្ចីប្រាក់នៅក្នុងធនាគារ អស់ទៅហើយ ដោយមិនបានកូពីឯកសារ ចម្លងទុកនោះទេ ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថាកាលពីគណបក្សសង្ក្រោះជាតិមិនទាន់រលាយក្នុងសង្កាត់នេះគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិឃើញថាមិនសូវមានបញ្ហាស្មុគស្មាញហើយបំរើសេវាជូន
ប្រជាពលរដ្ឋបានល្អដោយមិនលើសតំលៃកំណត់ឡើយ។ដូច្នេះហើយលោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែត គួរតែមើល  លោក ពុំ សុភិន ជាស្មៀន និងលោកភោគលន ជាចៅសង្កាត់រងប៉ោយប៉ែតនេះផងបើនៅតែបណ្តែតបណ្តោយបុគ្គលទាំង២នេះបង្ករការលំបាកដល់ប្រជាពលរដ្ឋអោយក្តៅក្រហាយទៀតមិនខុសពីហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាឡើយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1079 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8228 នាក់
ខែនេះ :
27781 នាក់
3 ខែនេះ :
61614 នាក់
សរុប :
2512321 នាក់