ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃាត់ខ្លួនជនជាតិជាតិថៃម្នាក់ពាក់ព័ន្ធនឹងលួចលុយ ក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិច (សែសិបប្រាំពីរម៉ឺន ប្រាំពាន់បាត)
Wed,20 December 2017 (Time 04:12 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 999នាក់)


បន្ទាយមានជ័យ៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ជាបុគ្គលិកផ្នែកគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុក្នុងក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិចបញ្ជូនទៅតុលាការ ។ខណៈដែលរូបគេលួចប្រាក់ក្រុមហ៊ុនដែលមានទឹកប្រាក់សរុបចំនួន ៤៧៥.០០០បាត(សែសិបប្រាំពីរម៉ឺន ប្រាំពាន់បាត)ផ្ញើរចូលទៅក្នុងគណនីធនាគាររបស់មិត្តភ័ក្តដែលរស់នៅក្នុងប្រទេសថៃ ចំនួន ០៣នាក់ ។ 
សមត្ថកិច្ចបង្ហើបឲ្យដឹងថាដោយយោងពាក្យបណ្តឹងរបស់ឈ្មោះ គីទីផុន ប៊ូណយ ភេទ ប្រុស  អាយុ ៣៥ឆ្នាំ (ជនជាតិថៃ)បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងប៉ោយប៉ែត  មុខរបរ  ប្រធានក្រុមហ៊ុន កាស៊ីណូ ផារ៉ាម៉ិច ស្ថិតនៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែ ធ្នូ  ឆ្នាំ ២០១៧  ស្តីពីការបាត់បង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន ។
  ភ្លាមៗនោះ មន្ត្រីជំនាញរបស់កងរាជអាវុធហត្ថខេត្ត សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ។
  លុះដល់ថ្ងៃទី១៨  ខែ ធ្នូ  ឆ្នាំ ២០១៧ មន្ត្រីជំនាញកងរាជអាវុធហត្ថបានស្រាវជ្រាវរកឃើញមុខសញ្ញាជនសង្ស័យ ហើយបានធ្វើសំណើទៅលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ នៅវេលាម៉ោង ១៦ និង ៣៦នាទី  ថ្ងៃខែឆ្នាំដដែល  កងកម្លាំងអាវុធហត្ថបានចុះធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ដើម្បីយកមកធ្វើការសាកសួរនិងស៊ើបអង្កេតលើអង្គហេតុ ។
  លោកវរសេនីយ៍ឯក ម៉ែន ភិរម្យបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធីរ៉ាផាត់ ទីឆាគុណ ភេទ ប្រុស  អាយុ ២៦ឆ្នាំ  មានស្រុកកំណើត នៅខេត្តឈៀងម៉ៃ ប្រទេសថៃ  បច្ចុប្បន្នស្នាក់នៅខេត្តបវ័ញ្ច ប្រទេសថៃ ជាបុគ្គលិកផ្នែកគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុក្នុងក្រុមហ៊ុនកាស៊ីណូ ផារ៉ាម៉ិច ។
  តាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនពិតជាបានលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនជាច្រើនលើមកហើយ ចាប់តាំងពីដើមខែធ្នូឆ្នាំ២០១៧រហូតមកដល់ថ្ងៃទី១៧  ខែ ធ្នូ  ឆ្នាំ ២០១៧ ។ ក្នុងការផ្ទេរមួយលើកៗ យ៉ាងច្រើនបំផុត ៥០.០០០បាត (ប្រាំម៉ឺនបាត) ដែលមានទឹកប្រាក់សរុបចំនួន ៤៧៥.០០០បាត (សែសិបប្រាំពីរម៉ឺន ប្រាំពាន់បាត) ហើយទឹកប្រាក់ទាំងនេះគឺខ្លួនបានលួចផ្ទេរផ្ញើរចូលក្នុងគណនីធនាគាររបស់មិត្តភ័ក្តដែលរស់នៅក្នុងប្រទេសថៃ ចំនួន ០៣នាក់ ។ 
ទឹកប្រាក់ទាំងអស់គឺខ្លួនមិនទាន់បានប្រើប្រាស់នៅឡើយទេ ។ក្រោយពីបានស្តាប់ការបំភ្លឺរបស់ជនរងគ្រោះ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឃើញមានភាពស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ចំពោះករណីខាងលើ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីធ្វើចំណាត់ការទៅតាមនីតិវិធី ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
718 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7867 នាក់
ខែនេះ :
27420 នាក់
3 ខែនេះ :
61253 នាក់
សរុប :
2511960 នាក់