ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្មការីនីរោងចក្រម្នាក់សំរាលកូនកណ្តាលផ្លូវត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ ពេល!
Wed,20 December 2017 (Time 08:04 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 929នាក់)


 
 
ខេត្តព្រះសីហនុ៖កម្មការីនីរោងចក្រម្នាក់ឈឺពោះខ្លាំងទ្រាំមិនបានក៏សំរាលកូនកណ្តាលផ្លូវតែសំណាងល្អត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលមានសុវត្ថិភាពទាំងម្តាយនិងកូន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ធ្នូ២០១៧នៅម្តុំខាងមុខរោងចក្របិតត្រាំងក្នុងស្រុកព្រៃនប់ខេត្តព្រះសហនុ។
 
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា:មុនដំបូងគេបានឃើញនារីរងគ្រោះដែលជាកម្មការនីរោងចក្រមានផ្ទៃពោះគ្រប់ខែកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យពេទ្យតែដោយសារឈឺពោះខ្លាំងពេកមិនទាន់ដល់ផងក៏សម្រាលកូននៅកណ្តាលផ្លូវតែម្ដង។
ភ្លាមៗនោះត្រូវបានជួយជ្រោមជ្រែងដោយពលរដ្ឋក្បែរនោះនិងទូរស័ព្ទហៅក្រុមគ្រូពេទ្យឆ្មបចុះទៅជួយសម្រាលតាមបច្ចេកទេសពេទ្យដោយសុវត្ថិភាពរួចបន្តរបញ្ជូនទៅសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត។
តាមប្រភពប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានអោយដឹងថា៖ស្ត្រីជាកម្មការីនីរោងចក្ររូបនេះឈ្មោះឆៀងឆវីអាយុ២៣ឆ្នាំមានប្តីឈ្មោះសេងរុនអាយុ២២ឆ្នាំ មានទីលំនៅភូមិតាលះឃុំរាមស្រុកព្រៃនប់ខេត្ត ព្រះសីហនុ។
ចំណែកកូនតូចដែលទើបសំរាលនៅតាមផ្លូវនេះជាកូនប្រុសនិងជាកូនទី៣ដោយដាក់ឈ្មោះថាសំណាងមានទម្ងន់២,៨គីឡូក្រាម។ បច្ចុប្បន្ន ទាំងស្ត្រីជាម្តាយ និង
ទាំងទារកគ្រូពេទ្យអះអាងថាមានសុខភាពធម្មតា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
747 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7896 នាក់
ខែនេះ :
27449 នាក់
3 ខែនេះ :
61282 នាក់
សរុប :
2511989 នាក់