ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្ទុះគ្រាប់ 60 ក្នុងទីធ្លាសាលាសិស្ស 3 នាក់និងគ្រូម្នាក់រងរបួស!
Thu,21 December 2017 (Time 06:37 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 842នាក់)


ឧត្ដរមានជ័យ:យ៉ាងហោចណាស់គ្រូបង្រៀនម្នាក់នឹងសិស្ស3នាក់ទៀតបានរងរបួសធ្ងន់ស្រាលខណៈពួកគេបានដុតសំរាមក្នុងទីធ្លាសាលាធ្វើឱ្យក្ដៅដល់ក្បាលគ្រាប់60ដែលនៅក្នុងដីបន្សល់ទុកតាំងពីសម័យសង្គ្រាមផ្ទុះផ្អើលទាំងព្រឹកតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង7និង30នាទីថ្ងៃទី21ខែធ្នូឆ្នាំ2017មានករណីផ្ទុះក្បាលគ្រាប់
60នៅចំណុចសាលាបឋមសិក្សាសម្តេចហ៊ុនសែនអន្លង់វែងស្ថិតក្នុងភូមិថ្នល់កែងឃំុអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបណ្តាលអោយរងរបួសចំនួន04នាក់
1.ឈ្មោះឆនស្រីអែមភេទស្រីអាយុ14ឆ្នាំ(កូនសិស្ស)រងរបួសធ្ងន់លើខ្នងរស់នៅភូមិយាងខាងត្បូងឃំុស្រុកអន្លង់វែង
2.ឈ្មោះហួប៉ូលីនភេទប្រុសអាយុ13ឆ្នាំ(សិស្ស)រស់នៅភូមិអភិវឌ្ឍន៍ឃំុ+ស្រុកអន្លង់វែងរបួសធ្ងន់លើមាត់
3.ឈ្មោះហឹុមសុលីភេទស្រីអាយុ10ឆ្នាំ(សិស្ស)រស់នៅភូមិយាងខាងជើងឃំុ+ស្រុកអន្លង់វែងរងរបួសស្រាលលើខ្នងនឹងភ្លៅខាងស្តាំ
4.ឈ្មោះហ៊ុនម៉ាលីភេទស្រីអាយុ34ឆ្នាំ(គ្រួរបង្រៀន)រស់នៅភូមិទោលកណ្តាលឃំុត្រពាំងប្រីយ៍ស្រុកអន្លង់វែងរងរបួសស្រាលលើខ្នង។
ទោះជាយ៉ាងណាបច្ចុប្បន្នជនរងគ្រោះទាំង4នាក់បញ្ជួនទៅសំរកព្យាបាលនៅមន្ទីពេទ្យខេត្តឧត្តរមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
366 នាក់
សប្តាហ៍នេះ :
2183 នាក់
ខែនេះ :
24618 នាក់
3 ខែនេះ :
62043 នាក់
សរុប :
2353685 នាក់