សឹកពីបួសលាបងប្អូនទៅរកការងារនៅប្រទេសថៃបែរជាចងកសម្លាប់ខ្លួនឯង!
ខេត្តបាត់ដំបង.ស្រុកសំពៅលូន បាត់ដំបងៈអន្ទិតម្នាក់ដែលមានប្រវត្តជក់គ្រឿងញៀនក្រោយពីបានសឹកហើយលាបងប្អូនទៅធ្វើការងារនៅប្រទេសថៃស្រាប់តែត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនទៅវិញ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី20ខែធ្នូឆ្នាំ2017វេលាម៉ោងប្រហែល12និង55នាទីចំណុចអូរធំភូមិអូរឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបងនៅចំណុចដើមឈើក្នុងដីចំការរបស់ឈ្មោះឡុង ដន។
សមត្ថកិច្ចបានឲ្យដឹងថា:ជនរងគ្រោះឈ្មោះស្រ៊ុនសុខុមភេទប្រុសអាយុ៣៥ឆ្នាំ មានស្រុកកំណើត ភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ទីលំនៅបច្ចុប្បន្ន វត្តចក្រី ភូមិទួល ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនិងធ្លាប់បានបួសជាសង្ឃនៅវត្តចក្រីស្រុកភ្នំព្រឹកខេត្តបាត់ដំបង លុះដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧បានសឹកហើយនិយាយលាបងប្អូនទៅធ្វើការងារនៅប្រទេសថៃ ថែមទាំងនិយាយទៀតថា អាញ់លែងចង់រស់ហើយ រួចក៍ចេញទៅបាត់ទៅ ហើយជនរងគ្រោះធ្លាប់បានប្រើប្រាស់គ្រឿងញៀនកន្លងមក បើតាមសំដីប្អូនថ្លៃឈ្មោះ ដា រិន ភេទប្រុសអាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិទួល ឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបានមកទទួលសាកសព កាលវេលាម៉ោង ១៩ និង ៣៥ នាទី នាថ្ងៃ ខែ ឆ្នាំដដែល ។
ករណីនេះកម្លាំងសមត្តកិច្ចបានធ្វើការពិនិត្យសាកសពមានសភាពដូចខាងក្រោមៈសាកសពគ្មានអាវស្លៀកខោជើងវែងពណ៍ប្រផេះ អត់ខោខ្លីផ្នែកក្បាល ភ្នែកបិទជិតមានឈាមតាមរន្ធច្រមុះតិចៗផ្នែកកឃើញមានស្នាមទ្រុឌដោយចំណងខ្សែរអាវរិតកករផ្នែកដងខ្លួន មានស្នាមកូដតូៗពេញខ្លួនផ្នែកប្រដាប់ភេទ មានទឹកកាមហូរចេញប្រលាក់ខោផ្នែកជើងទាំងសង្ខាងមានស្នាមដាច់រលាត់ដំុៗលើខ្មងជើងទាំងពីរ។បច្ចុប្បន្នសាកសពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាម ប្រពៃណី ៕