ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីបរិស្ថានកំពង់ប្រមូលលុយពីការកាប់បំផ្លាញព្រៃឈើនៅសួនឧទ្យានជាតិវរៈជ័យ!
Thu,21 December 2017 (Time 03:59 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 927នាក់)


ខេត្តរតនគិរីៈបែកធ្លាយមន្ត្រីបរិស្ថានបានបើកដៃឲ្យក្រុមឈ្មួញចូលកាប់អាឈើធំៗតាមតែអំពើចិត្តជាថ្នូរ នឹង
លុយប្រជាពលរដ្ឋព្រួយបារម្ភខ្លាចសួនឧទ្យានជាតិវរៈជ័យនឹងរលាយហិនហោចបន្ទាប់ពឲ្យមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ មិនមានការទប់ស្កាត់ និងខខ្វះការទួលខុសត្រូវនោះ។
 
ប្រភពបានរាយការណ៍ថា៖ព្រៃឧទ្យានជាតិវរៈជ័យ ស្ថិតនៅស្រុកវើនសៃ ខេត្តរតនគិរី និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅតំបន់អូរទុ អូរកាសឹង អូរកណ្ដាន អូរងនភ្នំតូចពិសេសព្រៃជម្រកសត្វតូចនៅស្រុកវើនសៃស្ថិតនៅអូរទុកំពង់ត្រូវបានក្រុមឈ្មួញដាក់កម្លាំងចូលកាប់យ៉ាងរង្គៀលបន្ទាប់ពីអស់ឈើប្រណិតឥឡូវនេះគេកាប់ដើមឈើធំៗទៀតដូចជាដើមសុក្រំគគីកកោះដោយមិនមានការទប់ស្កាត់។
 បើតាមការឲ្យដឹងពីប្រជាពលរដ្ឋខ្មែរឡាវនៅស្រុកវើនសៃ ដែលបានចូលទៅកាប់ឈើនៅតំបន់នោះថា ពួកគាត់ចូលមកកាប់ឈើនេះត្រូវឆ្លងកាត់មន្ត្រីបរិស្ថាន។ ដោយគោយន្តកន្ត្រៃមួយគ្រឿង ត្រូវបង់ឲ្យលោក តូម៉ា ៥ម៉ឺនរៀល បើនសិនជាពួកគាត់មិនបានប្រាប់គេ ឬបង់ប្រាក់មុនឲ្យគេទេនោះនឹងត្រូវគេចាប់យកគោយន្តកន្ត្រៃហើយបង់ផាកពិន័យលើសពី៥ម៉ឺនរៀលទៀត។ ពួកគាត់បានបញ្ជាក់បន្ថែមថាក្នុងព្រៃនេះមេឈ្មួញអ្នកមានលុយគេបានដាក់កម្លាំងរំលំដើមឈើធំចោលពេញតែព្រៃចំណែកពួកគាត់កាប់អារមួយថ្ងៃដឹកមួយថ្ងៃតែប៉ុណ្ណោះ។
      ជុំវិញករណីមន្ត្រីបរិស្ថានបើកដៃឲ្យក្រុមឈ្មួញចូលកាប់ឈើក្នុងព្រៃឧទ្យានជាតិវរៈជ័យ ដោយតម្រូវឲ្យបង់ប្រាក់ខាងលើនេះ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នេះថា លោកមិនទាន់អាចឆ្លើយតបថា រឿងមន្ត្រីបរិស្ថានយកលុយជាថ្នូរនឹងការចូលកាប់ឈើនេះ ពិត ឬ មិនពិតនោះយ៉ាងណាទេ ពីព្រោះពេលនេះលោកកំពង់ចាត់កម្លាំងចុះស៊ើបអង្កេតលើមន្ត្រីបរិស្ថានដែលប្រចាំការនៅតំបន់នោះ ដោយបង្កើតប្រធានគណកម្មការគ្រប់គ្រងតំបន់នោះថ្មី ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះឲ្យខានតែបាន។
 បើទោះជាយ៉ាងណា ព្រៃឧទ្យានជាតិវរៈជ័យ ស្ថិតនៅក្នុងស្រុកវើនសៃត្រូវរងនូវការកាប់បំផ្លាញយកឈើ
យ៉ាងរង្គៀល ជាច្រើនឆ្នាំមកហើយ។ ក្រោយមកត្រូវមានភាពស្ងប់ស្ងាត់មួយរយៈខ្លីបន្ទាប់ពីមានសភាពតានតឹង ចំណែកឈើដែលក្រុមឈ្មួញធំៗ បានរំលំនៅក្នុងព្រៃនោះបានទុកចោលពាស់ពេញព្រៃមួយរយៈក៏ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានកំរើកឡើងវិញហើយ ដោយមានមេឈ្មួញធំៗក្នុងខេត្តរតនគិរី បាប់ផ្ដើមមានច្រកនាំចេញសារជាថ្មី៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
431 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7580 នាក់
ខែនេះ :
27133 នាក់
3 ខែនេះ :
60966 នាក់
សរុប :
2511673 នាក់