ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈ្មួញលួចបង្កប់ផាវនិងកាំជ្រួច២៣១គីឡូក្រាមតាមរទេះត្រូវកម្លាំងគយទីលានត្រួតពិនិត្យក្របួចជាប់!
Fri,22 December 2017 (Time 07:12 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 981នាក់)


បន្ទាយមានជ័យ៖ផាវគ្រាប់បែកចំនួន៥កេសទំងន់១៧៥គីឡូក្រាមនិងផាវកាំជ្រួចចំនួន២កេសទំងន់៥៦គីឡូក្រាមសរុបទំងន់២៣១គីឡូក្រាមដែលត្រូវបានកម្មករលួចបង្កប់តាមរទេះអូសចេញពីទឹកដីថៃដើម្បីចូលមកលក់នៅទីផ្សារកម្ពុជាតែត្រូវបានមន្ត្រីជំនាញគយត្រួតពិនិត្យឃើញបង្រាបបានកាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នៅទីលានត្រួតពិនិត្យរទេះនៅចំនុចផ្សារមង្គលស្ថិតនៅភូមិប៉ោយប៉ែតសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនោះ។
នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៧មន្ត្រីគយការិយល័យគយនិងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែតបានធ្វើការ
ប្រគល់ទៅអោយកំលាំងមូលដ្ឌានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បី ចាត់ការបន្តតាមនីតិវិធី។
លោកអ៉ីឃីមអនុប្រធានការិល័យគយនិងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែតនិងជាប្រធានផ្នែកទីលានត្រួតពិនិត្យរទេះបាមានប្រសាសន៍ប្រាប់សារព័ត៌មានថា៖ផាវទំងន់២៣១គីឡូក្រាមមានផាវគ្រាប់បែកចំនួន៥កេសទំងន់១៧៥គីឡូក្រាមនិងផាវកាំជ្រួចចំនួន២កេសទំងន់៥៦គីឡូក្រាមដែលត្រូវបានកម្មករលួចបង្កប់តាមរទេះតែត្រូវបានមន្ត្រីជំនាញគយត្រួតពិនិត្យឃើញនិងឃាត់ទុកកាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ នៅទីលានត្រួតពិនិត្យរទេះនៅចំនុចផ្សារមង្គល ស្ថិតនៅភូមិប៉ោយប៉ែតសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោកបន្តឲ្យដឹងទៀតថាដោយសារតែខ្លាចផាវដែលឈ្មួញលួចនាំចូលពីប្រទេសថៃមិនមែនជាផាវតូចតាចជាលក្ខណៈក្មេងអុចលេងធម្មតាទេវាជាប្រភេទផាវគ្រាប់បែកនិងកាំជ្រួញធំៗដែលអាចធ្វើអោយផ្ទុះរបួសនិងស្លាប់មនុស្សបាន។ទើបយើងធ្វើការទប់ស្កាត់និងប្រគល់អោយអាវុធហត្ថចាត់ការបន្ត។
គួររំលឹកថាករណីនាំផាវមកពីប្រទេសជិតខាងកាលពីប៉ុន្មានខែមុននៅក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានជួបគ្រោះថ្នាក់ម្តងរួចមកហើយដែលផាវទាំងនេះផ្ទុះបង្កអោយរថយន្តដាច់ជាច្រើនបំណែកស្លាប់និងរបួសជាច្រើននាក់ថែមទៀតផងហើយបើយោងតាមបទបញ្ជាពីប្រមុខរាជរដ្ឌាភិបាលកម្ពុជាបានហាមដាច់ខាតការនាំប្រភេទផាវដែលមានលក្ខណះគ្រោះថ្នាក់ចូលមកប្រទេសដោយពុំមានស្ថាប័នជំនាញត្រួតពិនិត្យជាដាច់ខាត៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
729 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7878 នាក់
ខែនេះ :
27431 នាក់
3 ខែនេះ :
61264 នាក់
សរុប :
2511971 នាក់