ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈ្មួញដុះស្លែចំនួន៥នាក់កំពុងកាប់បំផ្លាញឈើរ ក្នុងតំបន់អន្ទ្រងនិងជម្រកសត្វព្រៃភ្នំព្រិចនៅក្នុងស្រុក​កោះ​ញែក!
Fri,22 December 2017 (Time 08:43 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1016នាក់)


ខេត្តមណ្ឌលគីរី៖មេឈ្មួញឈើរដុះស្លែ៥នាក់កំពុងតែមានកិត្តិសព្ទ័ល្បីរន្ទឺនៅភូមិភាគឦសាន្ដដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ខណះក្រុមឈ្មួញជាឧកញ៉ាទាំងនោះបានកាប់ឈើក្រៅតំបន់ច្បាប់អនុញាតនៅស្រុកកោះញែកខេត្តមណ្ឌលគីរីរួចដឹកចូលក្នុងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ដើម្បីបំប្លែងជាឈើស្របច្បាប់។
ហើយឈ្មួញគ្រាក់ៗទាំងនោះត្រូវបានគេស្គាល់ឈ្មោះ ទី​១-​ឈ្មោះ​ឧកញ៉ា ឫទ្ធីសី ហៅឧកញ្ញា​ សី ទី​២-​ឈ្មោះ ល័ក្ភ ឬឧកញ្ញ៉ាល័ក្ភ ទី​៣-ឈ្មោះ តុប វីដា ទី៤.មេឈ្មួញឈ្មោះចយ និងទី៥.ឈ្មោះមុន្នី។
ពួកគេយករថយន្ដយីឌុបខ្នាតយក្សដឹកឈើជាច្រើនគ្រឿងចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនត្រពាំងស្រែវ៉ាលឺស្រុកស្នួលខេត្តក្រចេះនិងច្រករបៀងទន្លេចាមក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំនិងមួយចំនួនទៀតដឹកជញ្ជូនចេញទៅប្រទេសវៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ខេត្តរតនគីរី។ 
ទោះជាយ៉ាងណាប្រជាពលរដ្ឋក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរីនិងប្រជាពលរដ្ឋនៅខេត្តក្រចេះបាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ​ក្រសួង​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធទាំងអស់សូមចាត់វិធានការទប់ស្កាត់បទល្មើសដែលកំពុងកើតឡើងយ៉ាងទ្រហឹងកងរំពងនៅក្នុងតំបន់អន្ទ្រងនិងជម្រកសត្វព្រៃភ្នំព្រិចនៅក្នុងស្រុក​កោះ​ញែកជាបន្ទាន់ព្រោះសកម្មភាពបទល្មើសកំពុងមានសកម្មភាពកាប់ឈើខ្លាំងនិងដឹកជញ្ជូនឈើខុសច្បាប់កំពុងកើតឡើងរីករាលដាលយ៉ាងខ្លាំងនៅមួយរយះចុងក្រោយនេះ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1109 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8258 នាក់
ខែនេះ :
27811 នាក់
3 ខែនេះ :
61644 នាក់
សរុប :
2512351 នាក់