បង្រាបករណីគ្រឿងញៀនផ្ទុះអាវុធ១គ្រាប់ធ្វើភ្ញាក់ផ្អើលដល់ពលរដ្ឋ!
ខេត្តបាត់ដំបង:ជនសង្ស័យចំនួនពីរនាក់ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅតំបន់ជាយដែនកម្ពុជាថៃត្រូវបាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានសហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនគ្រាប់ពូជបាននិងរឹបអូសវត្ថុតាងថ្នាំញៀន ចំនួន 32 គ្រាប់ និងសម្ភារៈជក់មួយចំនួនទៀត ។
ប្រត្តិបត្តិការណ៍នីបានធ្វើឡើងនៅ វេលាម៉ោង 17 និង 05នាទីថ្ងៃទី21ខែធ្នូឆ្នាំ2017នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថាក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះយើងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ 1-ឈ្មោះ អឿន រុន ប្រុសអាយុ 26ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង , 2-ឈ្មោះ សុខ ទិត្យ ភេទប្រុសអាយុ 31 ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងថ្នាំគ្រាប់សង្ស័យមានសារធាតុញៀនពណ៌ផ្កាឈូកចំនួន32គ្រាប់និងសម្ភារៈជក់មួយចំនួនទៀត។ទោះជាយ៉ាងណាក្រោយពីសាកសួរនិងធ្វើកំណត់ហេតុរួចបច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ប្រម៉ាញ់ជាយដែន