សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតស្រាវជ្រាវអំពើហិង្សាក្នុងគ្រួសារធ្លាយរឿងរក្សាអាវុធខុសច្បាប់!
ប៉ោយប៉ែត៖កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ឯកធិនស៊ិនសីុដេតបានចុះធ្វើការស្រាវជ្រាវអំពើហិង្សាក្នុងគ្រួសារធ្លាយរឿងរក្សាអាវុធខុសច្បាប់ដកហូត បាន អាវុធCKC កាត់កាណុង និង កាត់ស្វាយ ចំនួនមួយដើម ។
២.កាំភ្លើងច្នៃ ចំនួន៤ដើម ប្រើបានចំនួន ២ដើម
៣.គ្រាប់កាំភ្លើង អាកា ចំនួន១៤គ្រាប់
៤.ឧប្បករណ៍ សំរាប់ឆក់ត្រី ចំនួន០១ ។
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថាៈ
ក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះវួនស្រីមុំភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរមេផ្ទះរស់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បានប្តឹងរាយការណ៍ តាមរយះប្រពន្ធ័ ទូរសព្ទ័អនឡាញ លេខ០៦៨ ៨៣៦៥៩៦ វេលាម៉ោង២២ជាងយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ថា៖ ខ្លួនត្រូវបានប្តីឈ្មោះ អឿន ខឿន អាយុ ៣៥ ឆ្នាំ ខ្មែរ មុខរបរកម្មករ បានវាយព្រមទាំងយកកាំភ្លើងម៉ាកCKC កាត់កាណុង កាត់ស្វាយ មកភ្ជុង រួចគំរាមបាញ់សំលាប់ ។
លុះព្រឹកថ្ងៃទី២៣ ១២ ២០១៧វេលាម៉ោង ០៨និង៣០នាទីសមត្ថកិច្ចបានចុះដល់លំនៅដ្ឋានជនរងគ្រោះ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ធិន សុិនដេតអធិការនគរបាលក្រុងប៉ោយប៉ែតហើយតាមការចង្អុលបង្ហាញពីជនរងគ្រោះ(ប្រពន្ធ)កំលាំងសមត្ថកិច្ចដកបាន អាវុធCKC កាត់កាណុង និង កាត់ស្វាយ ចំនួនមួយដើម ។
២.កាំភ្លើងច្នៃ ចំនួន៤ដើម ប្រើបានចំនួន ២ដើម
៣.គ្រាប់កាំភ្លើង អាកា ចំនួន១៤គ្រាប់
៤.ឧប្បករណ៍ សំរាប់ឆក់ត្រី ចំនួន០១
លោកវរសេនីយ៍ឯកធិនសុិនដេតអធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ក្រោយពីទទួលបានបណ្តឹងរបស់ស្រ្តីរងគ្រោះរួចលោកក៏បានដឹកនាំកម្លាំងរបស់លោកចុះទៅជនសង្ស័យជាប្តីទំនងប្រហែលដឹងខ្លួនមុន ក៏បានគេចខ្លួន ប៉ុន្តែលោកបាន កំណត់មុខ សញ្ញារួចហើយគឺមិនឱ្យគេចខ្លួនរួចនោះឡើយជនសង្ស័យអឿនខឿនភេទប្រុសអាយុ៣៥ឆ្នាំសមត្ថកិច្ចសសង្ឃឹមថានិងអាចធ្វើការឃាត់ខ្លួនបានក្នុងពេលឆាប់ៗ នេះមិនខានឡើយ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋបានលើកសរសើរដល់នគរបាលក្រុងប៉ោយប៉ែតដែលបានដកហូតបានអាវុធជាច្រើនដើមពីផ្ទះជនសង្ស័យនេះក៏ជាការកាត់បន្ថយគ្រោះថ្នាក់នៃករណីអំពើប្លន់ផងដែរ៕