ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ម្ចាស់ផ្សារសាម្គីមិនគោរពបទបញ្ជារបស់ខេត្តកំពង់ស្ពឺដោយបានរំលោភយកចំណីផ្លូវសាធារណះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន!
Sat,23 December 2017 (Time 09:47 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 951នាក់)


កំពង់ស្ពឺ:សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាម្ចាស់ផ្សារសមគ្គីមិនគោរពបទបញ្ជារបស់អភិបាលខេត្តកំពង់ស្ពឺដោយបានសាងសង់ជាតូបរំលោភលើផ្លូវសាធារណះតាមផ្លូវជាតិលេខ4ហើយបានយកចំណីយផ្លូវសំរាប់ដាក់ជាកន្លែងផ្ញើរម៉ូតូដើម្បីផលប្រយោជខ្លួនមិនគិតពីការកកស្ទះចរាចរណ៍ធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយ។
ម្ចាស់ផ្សារដែលជាបុគ្គលអាត្មានិយមត្រូវបានគេស្គាល់ឈ្មោះថា(តាអ៉ីម)ពលរដ្ឋដែលរស់នៅជុំវិញផ្សារសាម្គីបានសំដែងនូវការព្រួយបារម្ភថាក្រោយពីតាអ៉ីមដែលជាម្ចាស់ផ្សារនឹងបក្ខពួករបស់ខ្លួនបានសាងសង់សំយ៉ាបតូបបានធ្វើអោយមានផល់ប៉ះពាល់ដល់ផ្លូវសាធារណះនិងសង់តូបបន្ថែមអាជីវកម្មសំរាប់ផលប្រយោជន៍ខ្លួន។ពួកគាត់មានការភ័យខ្លាចគ្រោះអគ្គីភ័យដែលអាចនឹងកើតឡើងដោយយថាហេតុនិងប្រឈមនូវហានីភ័យផ្សេងៗទៀតផងដែរ។ដោយសារតាអ៉ីមម្ចាស់ផ្សារគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីទុក្ខលំបាកនិងការប្រឈមសំរាប់ពួកគាត់ចេញចូល ។ 
គួរបញ្ចាក់ផងដែរថាកន្លងមកលោកអភិបាលស្រុកសំរោងទងបានចុះមករៀបចំសណ្តាប់ធ្នាប់កុំអោយមានកាកកស្ទះចរាចរណ៍ហើយបានប្រាប់ទៅប្រធានផ្សារអោយរុះរើតូបទាំងនោះចេញតែលោកប្រធានផ្សារមិនរុះរើទេប្រហែលគាត់មិនគោរពលោកអភិបាលខេត្តចេញសេក្តីណែនាំមិនអោយមានកាលក់ដូរនិងយកចំណីផ្លូវមកធ្វើអាជីវកម្ម។ ព្រោះតែឆ្ងាញ់និងផលប្រយោជន៍ប្រមូលលុយប្រាក់ពីអ្នកលក់ដូរតាមកញ្ចែងតូចតាច ខាងម្ចាស់ផ្សារ ផ្សេង ។ ក្នុងនោះដែរខាងសន្តិសុខផ្សារមានទាំងពីនគរបាលប៉ុស្ត៍ត្រពាំងគង់ក៏យកលុយពីភាពអណាធិបតេយ្យដោយគ្មានគិតពីសណ្តាប់ធ្នាប់អ្វីឡើយ។ទោះបីជាមានការស្ទះផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរនៅមុខផ្សារសាមគ្គីនេះក៏ដោយ។ពាក់ពន្ធ័និងបញ្ហានេះមិនអាចសុំការបំភ្លឺពីតាអ៉ីមម្ចាស់ផ្សារសាម្គីបាននោះទេ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
399 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7548 នាក់
ខែនេះ :
27101 នាក់
3 ខែនេះ :
60934 នាក់
សរុប :
2511641 នាក់