ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈ្មួញខិលខូចកាប់ឈើរឧទ្យានជាតិនិងព្រៃការពារសហគមន៍នជាប់ព្រំប្រទល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង!
Sat,23 December 2017 (Time 03:20 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 895នាក់)


 
 
ខេត្តរតនគិរី÷ឧទ្យានជាតិនិងព្រៃការពារសហគមន៍នៅព្រំប្រទល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែងត្រូវបានឈ្មួញសម្រុកកាប់និងដឹកជញ្ជូនទៅលក់នៅស្រុកយួនយ៉ាងគគ្រឹកកគ្រេងគ្មានការទប់ស្កាត់ប្រជាពលរដ្ឋដាក់ការសង្ស័យក្រុមមន្ត្រីព្រៃឈើនិងមន្ត្រីពាក់ព័ន្ធក្នុងការបង្ក្រាបព្រៃឈើនោះត្រូវរ៉ូវគ្នាជាមួយឈ្មួញឈើទាំងនោះ អស់ទៅហើយបានជាសម្ងំឈឹង។ 
 
ប្រជាពលរដ្ឋបានរាយការណ៍មកថាឈើប្រណិតច្រើនណាស់ ដែលឈ្មួញបាន និងកំពុងសម្រុកកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃអភិរក្សដូចជានាំចេញពីឧទ្យានជាតិនិងព្រៃការពារសហគមន៍នៅព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាឈើប្រណិតទាំងនេះត្រូវគេដឹកជញ្ជូនយកមកទម្លាក់នៅក្នុងកំពុងទឹកនៃទន្លេសេសាន្តស្ថិតនៅក្នុងភូមិប៉ាកាឡាន់ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី ។ ដោយឈ្មួញខិលខូច អាងខ្នងមន្ត្រីគ្រាប់ល្ពៅស្ងោ នៅតែបន្តធ្វើសកម្មភាព បទល្មើសឈើឆ្លងដែនទៅយួនយ៉ាងក្រអឺតក្រទមចំណែកអាជ្ញាធរដែនដីនិងមន្ត្រីមូលដ្ឋានមិនត្រូវគេឃើញចុះទៅអើពើនោះឡើយហើយគេសង្ស័យថាក្រុមមន្ត្រីព្រៃឈើនិងមន្ត្រីពាក់ព័ន្ធក្នុងការបង្ក្រាបព្រៃឈើនោះត្រូវរ៉ូវគ្នាជាមួយឈ្មួញឈើទាំងនោះ អស់ទៅហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
795 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7944 នាក់
ខែនេះ :
27497 នាក់
3 ខែនេះ :
61330 នាក់
សរុប :
2512037 នាក់