ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រុកឆ្លាយក្រពះបញ្ចូនទៅមន្ទីរពេទ្យសង្គ្រោះទាំងយប់
Sun,24 December 2017 (Time 12:29 PM)
ដោយ ៖ ចរិយា (ចំនួនអ្នកអាន: 927នាក់)


បន្ទាយមានជ័យៈលោកស៊ិនដៀបមេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំស្រុកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរីទាំងកណ្តាលយប់ដើម្បីសង្គ្រោះបន្ទាន់ខណៈដែលលោកស្រែកចុកខ្លាំង។លោកត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនៅម៉ោងប្រមាណ១០និង២៥នាទីយប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៧។
   លោកស៊ិនដៀបត្រូវបានក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន អះអាងថា ក្រពះលោកបានធ្លាយទាមទារការបញ្ជូនអោយទាន់ពេលវេលានឹងជួយសង្រ្គោះដោយគ្រូពេទ្យជំនាញច្បាស់លាស់បើមានការយឺតយ៉ាវក្នុងការបញ្ជូនមកកាន់មន្ទីរពេទ្យការ ជួយសង្គ្រោះពិតជាមានការលំបាក អ្នកជម្ងឺអាចប្រឈមទៅនឹងគ្រោះថ្នាក់ដល់អាយុជីវិត។  ក្រោមការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ លោកត្រូវបានរួចផុតពីសេចក្តីស្លាប់ ហើយស្ថានភាពជម្ងឺហាក់មានការធូរស្រាលជាងមុន តែត្រូវស្ថិតក្រោមការព្យាបាលនឹងផ្តល់ថ្នាំយ៉ាងត្រឹមត្រូវ។
      ដើម្បីជាការលើកទឹកចិត្តនឹងចង់ដឹងពីស្ថានភាពជម្ងឺ លោកឧត្តមសេនីយ៍ត្រី  បោន  ប៊ិន  មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងនាមជាអាណាព្យាបាលអង្គភាព អមដំណើរដោយអស់លោកជា មេបញ្ជាការរងខេត្តនឹងមេបញ្ជាការមូលដ្ឋានស្រុក-ក្រុងបាន អញ្ចើញទៅសួរសុខទុក្ខនឹងចូលរួមឧបត្ថម្ភថវិកាព្យាបាលចំនួន២លានរៀលដើម្បីព្យាបាល។ជាមួយនោះលោកមេបញ្ជាការក៏បានឆ្លៀតឱកាសសួរសុខទុក្ខបងប្អូន១៥នាក់ដែលមានជម្ងឺមកសម្រាកព្យាបាលក្នុងបន្ទប់នោះដែរ ហើយក៏បានឧបត្ថម្ភក្នុងម្នាក់៥ម៉ឺនរៀលផងដែរ។
         ក្នុងនោះដែរ ភរិយារបស់លោក ស៊ិន  ដៀប  ព្រមទាំងកូនៗក៏បានថ្លែងអំណរគុណចំពោះលោកមេបញ្ជាការនិងបញ្ជាការរងក្នុងនាមជាអាណាព្យាបាលជាម៉ែជាឪដែលបានចុះផ្ទាល់សួរសុខទុក្ខនឹងលើកកម្លាំងចិត្តកូនចៅក្រោមឱវាទពិសេសទៀតនោះបានជួយឧបត្ថម្ភជាថវិកាដើម្បីព្យាបាលថែមទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
687 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7836 នាក់
ខែនេះ :
27389 នាក់
3 ខែនេះ :
61222 នាក់
សរុប :
2511929 នាក់