លោកវរះសេនីយ៍ត្រីស៊្រុនគឹមឡេងនៅកងពលតូចអន្តរាគមន៍លេខ6ល្បីថាបានត្រូវរ៉ូវគ្នាជាមួយឈ្មួញឈើក្រញូងបើកភ្លើងខៀវដល់ពលករឆ្លងដែន!
ខេត្តឧត្តរមានជ័យ÷បែកធ្លាយមកថាលោកវរះសេនីយ៍ ត្រីស៊្រុនគឹមឡេងបំរើការងារនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ6ថាបានត្រូវរ៉ូវនិងបើកភ្លើងខៀវអោយមេឈ្មួញរកស៊ីឈើក្រញូងចំនួនបីនាក់ដែលបានគាងគរពលករឆ្លងដែនរាប់រយនាក់ចូលទៅលួចកាប់ឈើក្រញូងក្នុងទឹកដីថៃនៅតាមច្រករបៀងចំការកៅស៊ូរក្នុងភូមិមួយប្រាំឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
ប្រភពបានអោយដឹងថាលោកវរះសេនីយ៍ត្រី ស៊្រុន គឹមឡេងត្រូវបានមេបញ្ជាការផ្ដល់អទិភាពអោយគ្រប់គ្រងច្រករបៀងបន្ទាយប៉ារ៉ានិងច្រករបៀងចំការកៅស៊ូដើម្បីប្រម៉ូលសេដ្ឋកិច្ចចរាចរណ៍បទល្មើសឈើឆ្លងដែន ដោយមានការត្រូវរ៉ូវ ជាមួយមេឈ្មួញ ឈើចំនួន បីនាក់ ។
ទី1÷ឈ្មោះ កែវ លី ហៅ អ៊ួក ទី2÷ឈ្មោះ អេន ទី3÷ថាត មេឈ្មួញទាំងបីនាក់រស់នៅក្នុង ភូមិមួយរយប្រាំ ឃុំផ្អាវ ស្រុកត្រពាំងប្រសាទ។
ប្រភពបន្ដរថាមេឈ្មួញទាំងបីនាក់ខាងលើ ក្រោយពីមានការត្រូវរ៉ូវគ្នា ជាមួយលោកវរះសេនីយ៍ត្រី ស៊្រុនគឹមឡេងរួចមកពួកគេបានគាងគរពលរករចំណាកស្រុកនិងគាងគរប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនចំនួន5ភូមិអោយចូលទៅលួចកាប់ឈើក្រញូងក្នុងដីថៃ ។
ក្នុងនោះ មានពលរដ្ឋមួយចំនួន នៅក្នុងភូមិមួយប្រាំ ភូមិ ប្រាំបីរយ ភូមិអាងសាលា ភូមិសន្តិភាព និងភូមិឯកភាព។
សមត្ថកិច្ចបានលួចបង្ហើបអោយដឹងថាលោកវរះសេនីយ៍ត្រីរូបនេះបានដើរអួតក្ដែងៗថាគ្មាននាក់រកស៊ីបទល្មើសឈើណាម្នាក់ ហ៊ានរំលងឡើយ បើធ្វើអីមិនបានប្រាប់ទុកមុននិងត្រូវរ៉ូវតំលៃគ្នាទេនោះលោកនិងចាប់យកទាំងអស់។ទោះជាយ៉ាងណានៅល្ងាចថ្ងៃទី24ខែធ្នូរឆ្នាំ2017លោកវរះសេនីយ៍ត្រីស៊្រុនគឹមឡេងបានអោយដឹងតាមទូសព្ទ័ថាលោកមិនដែលបានប៉ះពាល់អីទេ៕ដោយ ប៉ែន នួន