ស្នងការរងផែនប្រឆាំងបទល្មើសខេត្តកោះកុង បង្រាបបទល្មើសមានប្រសិទ្ធភាព!
កោះកុង៖ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ពាក់ព័ន្ធករណីណីជួញដូរនិងរក្សារទុកនូវសារធាតុញៀនខុសច្បាប់តាមផ្ទះសំណាក់នានាក្នុងក្រុងខេមរភូមិន្ទដកហូតវត្ថុតាងសរុប៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនព័ណស(ម៉ាទឹកកក)ចំនួន៤០កញ្ចប់និងសំភារៈស្បោងផ្លាស់ស្ទិចសំរាប់វិចខ្ចប់មួយចំនួន ។
ប្រតិបត្រនៅការណ៍នេះបានធ្វើយប់ថ្ងៃទី២៥ខែឆ្នូ២០១៧វេលាម៉ោង២០:៣០នាទីយប់កំលាំងផែនប្រឆាំងបទល្មើស ដឹកនាំដោយលោក វ.ឯក មីន រស្មី ស្នការរងបានសហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះបង្ក្រាបករណីជួញដូរ និងរក្សារទុកនូវសារធាតុញៀន ១ ករណី នៅចំណុចផ្ទះសំណាក់ព្រះចន្ទពេញវង្ស និងផ្ទះសំណាក់ពយស៊ៀន ស្ថិតក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
សមត្ថកិច្ចបានអោយដឹងថាក្នុងប្រតិបត្តិការបង្រ្កាបខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៦ នាក់( ស្រី ២នាក់) ជនសង្ស័យទី១.ឈ្មោះ ម៉ែន មិនា ហៅខ្លា ប្រុស អាយុ ២៧ឆ្នាំ មុខរបកម្មករ មានទីលំនៅភូមិស្ទឹងវែង ស្ទឹងវែង. ២.ឈ្មោះ មន សុវ៉ាត់ ស្រីអាយុ ២៤ ឆ្នាំ ខ្មែរមុខរបមិនពិតប្រាកដ ទីលំនៅជួលបន្ទប់ផ្ទះសំណាក់ ពយស៊ៀន ភូមិ ២ស្មាច់មានជ័យ . ៣.ឈ្មោះ អឹង សុំ ប្រុស អាយុ ៣៣ឆ្នាំ ខ្មែរមុខរប សន្តិសុខផ្ទះសំណាក់ហាន់តាយ ទីលំនៅផ្ទះជួលភូមិ ៣ ស្មាច់មានជ័យ. ៤.ឈ្មោះ ឡេង ស្រីនួន ស្រីអាយុ ២៣ ឆ្នាំ មុខរបមិនពិតប្រាកដជួលបន្ទប់ផ្ទះសំណាក់ពយស៊ៀន . ៥.ឈ្មោះ ចាន់ ជន ប្រុស អាយុ ៣៥ ឆ្នាំខ្មែរ មុខរបមិនពិតប្រាកដទីលំនៅជួលបន្ទប់ផ្ទះសំណាក់កោះកុងសុខសាន្ត ស្ថិតនៅភូមិ ២ ស្មាច់មានជ័យ. ៦.ឈ្មោះ ឃុំ រស្ម៉ី ភេទប្រុស អាយុ២៤ ឆ្នាំ ខ្មែរមុរបកម្មករទូកទីលំនៅជួលបន្ទប់ផ្ទះសំណាក់កោះកុងសុខសាន្ត. ប្រភពដដែលបានបន្តថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបាដកហូតវត្ថុតាងសរុប ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនព័ណស (ម៉ាទឹកកក) ចំនួន៤០កញ្ចប់និងសំភារៈស្បោងផ្លាស់ស្ទិចសំរាប់វិចខ្ចប់មួយចំនួន ។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងសាកសួរ និងបំពេញសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធី ។