ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតម៉ាទឹកកក១៨.៨៨ក្រាមនិងយ៉ាម៉ា ចំនួន ៥១គ្រាប់!
Tue,26 December 2017 (Time 10:14 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 869នាក់)


បន្ទាយមានជ័យ៖លោកវរសេនីយ៍ឯកសប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនដោយរឹបអូសបានវត្ថុតាងថ្នាំញៀនមួយចំនួនធំ។
ប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៧នៅចំណុចមុខវិទ្យាល័យសម្តេចឪស្ថិតនៅភូមិតារាងបាល់  សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ។ 
ជនសង្ស័យចំនួន០៤នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននើរួមមាន៖ (១-ឈ្មោះ អឿន មករា ហៅ គឹមណាវ៉ារ៉ា ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់តាក់ស៊ី  បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ២-ឈ្មោះ គៀត វួនសុផល ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ៣-ឈ្មោះ ស៊ឹម សារ ភេទ ស្រី អាយុ ២៥ឆ្នាំ មុខរបរ បម្រើការងារនៅហាងមួយកន្លែង បច្ចុប្បន្នរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ៤-ឈ្មោះ ឃុន សាវ៉ាន់ ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិវាលម្រេះ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ )  រួមជាមួយវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ៥១គ្រាប់ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ១៣កូនថង់តូច ស្មើនឹង ១៨.៨៨ក្រាម -រថយន្ត ០១គ្រឿង (កាមេរីចង្កូតស្តាំ ស៊េរី ១៩៩៥ ពណ៌ខ្មៅ) -ទូរស័ព្ទដៃ ០៣គ្រឿង -លិខិតឆ្លងដែនចំនួន ០១ -ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១ -ថង់សម្រាប់វិចខ្ចប់មួយចំនួននិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ។
លោកវរសេនីយ៍ឯកសប៊ុនសឿងបានបញ្ជាក់បន្ថែមថាដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទាំង០៤នាក់ខាងលើកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត  បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2369 នាក់
ម្សិលមិញ :
270 នាក់
សប្តាហ៍នេះ :
3925 នាក់
ខែនេះ :
31840 នាក់
3 ខែនេះ :
61384 នាក់
សរុប :
2350862 នាក់