លោកហុង លាង បង្កើតកុងត្រូលជជុះជំរិតទារប្រាក់ ពីអ្នកដឹកទំនិញតាមច្រករបៀង !
បន្ទាយមានជ័យ៖បែកធ្លាយរឿង អាស្រូវលោក ហុង លាង អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បង្កើតកុងត្រូលជជុះជំរិតទារប្រាក់ ដាក់ខែពីរថយន្តតាក់ស៉ីដឹកទំនិញតាមច្រករបៀងអូរបីជាន់។
ប្រភពព័ត៌មានពីក្រុមអ្នកដឹកទំនិញតាមរថយន្តតាក់ស៊ី បានបង្ហើបប្រាប់អោយដឹងថាកាលពីល្ងាចថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៧នេះ ខណះពេលដែលរូបគេបានចូលទៅទិញទំនិញចាប់ហួយនៅ ក្នុងផ្សារជាយដែនថៃក្នុងស្រុកគោកធ្យូង ដើម្បីយកមកលក់ដូរបន្តនៅខេត្តបន្ទាយមានជ័យ ស្រាប់តែមានមនុស្សមួយក្រុមដែលស្លៀកសំលៀកបំពាក់ ឈុតពណ៌ផ្ទៃមេឃដូចជាមន្ត្រីពន្ធដារ បានដកយកទនិញ ចំនួន១០កេសរួមមានទឹកដោះគោជូ ចំនួន៥កេស និងទឹកសណ្ដែកដបចំនួន៥កេស។ ដែលសរុបទាំងអស់ចំនួន៣៤០០បាទរឬ១០០$។
ប្រភពដដែលបន្តអោយដឹងទៀតថា ៖ ក្រោយពី មន្ត្រីមួយក្រុមនោះបានយកទំនិញ ទៅម្ចាស់ឥវាន់ក៏បានទៅជួបដើម្បីសាកសួររក ហេតផលស្រាប់តែមន្ត្រីម្នាក់មានមាឌទាបក្រអាញបានប្រាប់ថា គាត់ឈ្មោះហុងលាង មានឋានៈអនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានប្រាប់ថាៈបើចង់រកស៉ីដឹកទំនិញតាមច្រករបៀងនេះគួរតែ បង់លុយអោយជំនាញកាំងកុងត្រូលផង បើមិនអញ្ចឹងទេ លោកនឹងបញ្ជា អោយកូនចៅចាប់មិនអោយដឹកទេ ។
ប្រភពបន្តអោយដឹងទៀតថានៅ ពេលម្ចាស់ទំនិញអង្វរសុំបង់ជូនថ្លៃបាយទឹកមួយខែ១០$ ស្រាប់តែលោក ហុង លាង ខឹងច្រឡោតនិងជេរប្រមាថ ដោយនិយាយថា អាក្មេងជក់ថ្នាំ ! បង់អោយគយមួយខែ១០០$! មកបង់អោយអញ១០$ម៉េចសម។ លោកក៏បានទះតុដើរចេញធ្វើព្រងើយ។
ដែលធ្វើឲ្យម្ចាស់ទំនិញមានក្តីកង្វល់ព្រោះខ្លាចមន្ត្រីខិលខូចលួចបន្លំរបស់ដែលខូចគុណភាពមកដាក់ជំនួសវិញ។
ទោះជាយ៉ាងណា មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា ការដកហូតទាំងឡាយធ្វើបានលុះត្រាតែមានដីកាពីតុលាការ ហើយត្រូវមានកំណត់ហេតុដកហូតច្បាស់លាស់។ប្រសិនបើការដកហូតណាមិនមានដីកាពីតុលាការ និងមិនមានកំណត់ហេតុដកហូតច្បាស់លាស់ទេ គឺជាអពើរប្លន់(លួចមានស្ថានទម្ងន់ទោស)។ ជុំវិញការចោទប្រកាន់ខាងលើអ្នកសារព័ត៌មាន យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ហុង លាង បាននៅឡើយតែយើងនិងរង់ចាំការបកស្រាយពីលោកជានិច្ច៕