ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទឹកភ្នែករបស់លោក ប៉ូច ប៉េង ដោយបញ្ហាដីធ្លីធ្លាក់ខ្លួនក្លាយជាកម្មករស៊ីឈ្នួល
Fri,29 December 2017 (Time 08:57 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1022នាក់)


បន្ទាយមានជ័យៈ ករណីទំនាស់ដីធ្លីនៅ ខេត្តបន្ទាយមានជ័យ ជិត៣០០ករណី ដែលបានសល់ពី អភិបាលខេត្តមួយ ទៅអភិបាលខេត្តមួយជាបន្តបន្ទាប់ ដោយមិនមានការដោះស្រាយ ក្នុងនោះក៏ មានដីលោក ប៉ូច ប៉េង អាយុ ៦៥. ឆ្នាំ រស់នៅភូមិ ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។

ក្នុងវ័យ៦៥ឆ្នាំ បានក្លាយខ្លួនកម្មករស៊ីឈ្នលថៃ ដោយមិនមានកំលាំងកំហែងធ្វើការសំណង់ ដើម្បី បានថ្លៃឈ្នួលចិញ្ចឹមជីវិត លោក ប៉ូច ប៉េង បានត្រឡប់មកកម្ពុជា ដោយមានសុខភាពទ្រុឌទ្រោម ហើយបានរៀបរាប់ប្រាប់ សារព័ត៌មានខ្មែរជាយដែនថាៈ ខ្ញុំក្លាយជាកម្មករស៊ីឈ្នួលថៃ ក៏ព្រោះតែ ដីធ្លីរបស់ខ្ញុំបាទ ត្រូវបានគេយកនឹងមុខ ប្តឹងទៅអាជ្ញាធរគ្រប់កន្លែងនៅ ខេត្តបន្ទាយមានជ័យ មិន មានការដោះស្រាយសោះ ។ ប្រវត្តិដីរបស់ខ្ញុំបាទ កាលពីឆ្នាំ ១៩៩៩ នៅភូមិព្រៃសង្ហារឃុំបន្ទាយ ឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋចូលរស់នៅក្នុងភូមិនោះ ដែលមាន លោក សូរ ចាន់ហេង មេបញ្ជាការ វរៈសេនាធំលេខ២៩ កងពលធំលេខ ៧ បានចុះចំភូមិម្ករ ធ្វើ ការបែងចែកដីធ្លីជូនប្រជាពលរដ្ឋជាយោធិនកាត់ រំសាយ ចំនួ​ន ៨៧ គ្រួសារ ហើយ ក្នុង១គ្រួសារ ទទួលចំណែកដីចំការទំហំ ១ ហិកតា ។ ចំណែកដីមួយចំនួនជាដីរបបយោធាបានចំរៀបចំលក់ ខ្ញុំ បាទបានទិញដីនោះ ពីលោក ម៉ាក់ សំរិទ្ធិ ជាអ្នកឈរឈ្មោះឲ្យតំណាងខាងយោធា ។ ខ្ញុំបាទលក់ មាសប្រាក់ ដែលសេសលស់ ខិតខំសន្សំយូរហើយនោះ បានទៅទិញដីចំការទីនោះបានទំហំ ២០ ហិកតា ដែលក្នុង ១ ហិកតាតំលៃ ២៤០០ បាត ។  នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០០៥នៅលើដីនោះ មានការទទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ បញ្ជាក់ត្រឹមត្រូវ ។ ដោយសារតែដីនោះនៅព្រៃនៅឡើយ ខ្ញុំបាទ បានជួលលោក ម៉ាក់ សំរិទ្ធិឲ្យធ្វើជាមេការ ជួយរកប្រជាពលរដ្ឋ ចូលមកកាប់ឆ្ការព្រៃ នៅ លើដី ដែលខ្ញុំបាទបានទិញ នោះ ។ ខ្ញុំបាទបានកាប់ឆ្ការព្រៃវាល ហើយបានដាំសណ្តែក ត្រឡាច ល្ពៅ ហើយបន្តគាស់គល់ ឈើ ជាច្រើនទៀត ។  នៅឆ្នាំ២០០៧  នៅពេលដែលខ្ញុំបាទ ត្រឡប់មក ផ្ទះនៅ ក្រុងសិរីសោភ័ណ ទុកឲ្យលោក ម៉ាក់ សំរិទ្ធ មើលការខុសត្រូវអោយ ត្រូវបានលោក ម៉ាក់ សំរិទ្ធ យកទៅលក់អោយ ឈ្មោះ កេត គីស និង អ្នក ងឺ មុយង៉ោ បានយកគ្រឿងចក្រឈូស បំផ្លិច បំផ្លាញរបងហើយ ឈូសបំផ្លាញ សណ្តែកអស់ ។

ខ្ញុំបាទធ្លាប់ប្តឹងទៅលោក អភិបាលស្រុកថ្មពួក ដោយមានលោក ឌៀប ឈួន អភិបាលរងស្រុក ថ្មពួក ទទួលបន្ទុកដោះស្រាយដីធ្លី ហើយចេញលិខិតឲ្យ អ្នកបំពាននៅលើដីរបស់ខ្ញុំ ដកបង្គោល ចេញពីដីខ្ញុំ នៅពេលនោះខ្ញុំបានចូលទៅបោះបង្គោលរបងចំនួន ១៧១ បង្គោល តែត្រូវបាន លោក កេត គីស និង អ្នកស្រី ងឺ មុយង៉ោ ដកចោលអស់ ។ ដោយមិនមានដំណោះស្រាយ ខ្ញុំបាទ បានប្តឹងចូលសាលាខេត្តបន្ទាយមានជ័យ  ។ នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១០ ឯកឧត្តមអភិបាល ខេត្តបន្ទាយមានជ័យ បានបង្កើតគណកម្មការស្រាវជ្រាវ ហើយបានសម្រេចផ្តល់ដីនោះឲ្យខ្ញុំវិញ។ តែសេចក្តីសម្រេចរបស់ខេត្ត មិនត្រូវបានអនុវត្តបានទេ ដោយសារតែលោក ប្លែក វ៉ារី អភិបាល ស្រុកថ្មពួក មិនបានសហការ ហើយដែលធ្វើឲ្យឈ្មោះ កេត គីស និង អ្នកស្រី ងឺ មុយងោ នៅតែ កាន់កាប់ដីរបស់ខ្ញុំបន្តរហូតមក ។ ខ្ញុំបាទបានប្តឹងទៅបន្តបន្ទាប់ទៅស្ថាប័នផ្សេងៗ នៅក្នុងខេត្ត និង អាជ្ញាធរជាតិ ដែលមានលិខិតបង្គាប់បញ្ជាឲ្យដោះស្រាយជូនខ្ញុំបាទ តែលោកអភិបាលស្រុក ថ្មពួក មិនព្រមសហការដោះស្រាយនោះជូនខ្ញុំបាទ ។

ខ្ញុំបាទអាយុ ៦៥ ឆ្នាំ ដោយសារតែដីរបស់ខ្ញុំបាទត្រូវបានគេរំលោភយក មន្ត្រីថ្នាក់ស្រុកមិនដោះ ស្រាយ ដែលបានប៉ៈពាល់យ៉ាងខ្លាំងដល់ជីវិភាពរស់នៅ ទើបខ្ញុំបាទទៅធ្វើជាកម្មករស៊ីឈ្នួលថៃ  ហើយដោយសារកំលាំងទ្រុឌទ្រោម ទើបត្រឡប់មកស្រុកខ្មែរវិញ ហើយគ្មានលុយកាក់ ដើម្បីប្តឹង ផ្តល់តទៅទៀត ។ ក្នុងខណៈពេលជីវិតចុងក្រោយនេះ ខ្ញុំបាទសំណូមពរមក សម្តេចនាយករដ្ឋ មន្ត្រីហ៊ុន សែន មេត្តាជួយដោះស្រាយជូនខ្ញុំបាទផង ព្រោះខ្ញុំបាទក្រីក្រណាស់ មានតែសម្តេច ដែលអាចជួយដោះស្រាយជូនខ្ញុំបាទបាន ។ ទូរស័ព្ទលេខ ០៨៧ ២៥៩៩២៩/ ០៦៨ ២៦២៧៧៩  

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1073 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8222 នាក់
ខែនេះ :
27775 នាក់
3 ខែនេះ :
61608 នាក់
សរុប :
2512315 នាក់