ប៉ូលីសខេត្តបន្ទាយមានជ័យឃាត់ខ្លួនអ្នកចែកចាយថ្នាំញៀន២នាក់និងអ្នកប្រើប្រាស់ចំនួន១០នាក់ក្នុងផ្ទះសំណាក់ម្កុដមាស!
បន្ទាយមានជ័យ៖គ្រឿងញៀនជាបញ្ហាចំបងក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នមិនថាតែនៅតំបន់ទីប្រជុំជនឬចុងកាត់មាត់ញកឡើយគឺតែងកើតមានគ្រប់ទីកន្លែងបើនៅជនបទក្មេងៗអ្នកញៀនថ្នាំតែងលបលួចសេពថ្នាំញៀននៅតាមវាលស្រែតាមដុបតាមព្រៃដើម្បីបិទបាំងពីភ្នែកច្រមុះអ្នកស្រុកចំណែកទីក្រុងឬទីប្រជុំជនក្រុមអ្នកញៀនថ្នាំតែងតែប្រើប្រាស់រូបភាពសេពឬជក់ថ្នាំញៀននៅក្នុងបន្ទប់ជួលឬក៏ផ្ទះសំណាក់ជាដើម។ជាក់ស្តែង
កាលពីពេលថ្មីៗនេះសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបានឆ្មក់ចូលផ្ទះសំណាក់ម្កុដមាសឃាត់ខ្លួនបានអ្នកចែកចាយថ្នាំញៀនចំនួន២នាក់និងរឹបអូសបានវត្ថុតាងថ្នាំញៀនចំនួន៥កូនថង់,ជញ្ជីងថ្លឹងថ្នាំញៀន១,កូនថង់សម្រាប់ច្រកថ្នាំញៀន,សម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន,ម៉ូតូ១គ្រឿងនិងបន្តឃាត់ខ្លួនអ្នកប្រើប្រាស់បានចំនួន ១០នាក់ស្រី ១នាក់។លោករវសេនិយ៍ទោស៊ីឌីបានប្រាប់អោយដឹងថាដោយ
អនុវត្តន៍ប្រសាសន៍ដឹកនាំឯកឧត្តមស្នងការនៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៧វេលាម៉ោង១៣និង៣០នាទីកំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តក្រុងដឹកនាំដោយលោកតេងសាមៃព្រះរាជអាជ្ញារងបានចុះបង្ក្រាបមុខសញ្ញជួញដូរសារធាតុញៀន ក្នុងបន្ទប់ជួលលេខ ២០៧ ផ្ទះសំណាក់ម្កុដមាស ភូមិ ៣ សង្កាត់ព្រះពន្លា ចាប់ឃាត់ខ្លួនចំនួន២នាក់ស្រី១នាក់និងឆែកឆេរកឃើញវត្ថុតាងថ្នាំញៀនចំនួន៥កូនថង់,ជញ្ជីងថ្លឹងថ្នាំញៀន១,កូនថង់សម្រាប់ច្រកថ្នាំញៀន,សម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន,ម៉ូតូ១គ្រឿងនិងបន្តឃាត់ខ្លួនអ្នកប្រើប្រាស់បានចំនួន ១០នាក់ស្រី ១នាក់។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានសំដែងនៅក្តីកង្វល់ថាពួកគាត់មានក្តីកង្វល់ព្រោះតែគ្រឿងញៀនបានវាយលុកចូលពាសពេញស្រុកខ្មែរមិនថាតែទីក្រុងឬចនបទឡើយទីណាក៏មានពេលបច្ចុប្បន្នមិនថាតែនៅតំបន់ទីប្រជុំជនឬចុងកាត់មាត់ញកឡើយគឺតែងកើតមានគ្រប់ទីកន្លែងបើនៅជនបទក្មេងៗអ្នកញៀនថ្នាំតែងលបលួចសេពថ្នាំញៀននៅតាមវាលស្រែតាមដុបតាមព្រៃដើម្បីបិទបាំងពីភ្នែកច្រមុះអ្នកស្រុកចំណែកទីក្រុងឬទីប្រជុំជនក្រុមអ្នកញៀនថ្នាំតែងតែប្រើប្រាស់រូបភាពសេពឬជក់ថ្នាំញៀននៅក្នុងបន្ទប់ជួលឬក៏ផ្ទះសំណាក់ជាដើម។ដូច្នេះមុននឹងស្នាក់នៅផ្ទះសំណាក់គួរតែគិតគូនិងពិនិត្យមើលអោយច្បាស់លាស់៕