ផ្ទុះធុងហ្គាសទាំងយប់លោកសានស៊ានហូប្រកាសបញ្ឈប់អោយហ្គាសនិងសាំងលក់ក្នុងទីប្រជុំជនខណៈ ម្ចាស់ផ្ទះពីនាក់ប្តីប្រពន្ធរងរបួស!
(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានប្រកាសបញ្ចប់នៃការលក់ដូរហ្គាស
រួមទាំងលក់សាំងនៅតាមផ្ទះល្វែង នៅទីប្រជុំជនដែលមានហានិភ័យខ្ពស់ក្រោយមានករណីផ្ទុះធុងហ្គាសមួយកន្លែងនៅចំនុចផ្លូវចូលសាលាអន្តរវិជ្ជាដែលស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង០៩:៣០នាទីយប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៧បណ្តាលអោយម្ចាស់ផ្ទះពីនាក់ប្តីប្រពន្ធរងបួស។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖ម្ចាស់លក់ហ្គាសមានឈ្មោះ ប្តី គ្រួច កែវ អាយុ ៤៨ ឆ្នាំនិងប្រពន្ធ ឈ្មោះរ៉េនចាន់តារាហៅសុីនេតអាយុ៤៦ដែលមានទីតាំងរស់នៅភូមិ ឃុំ កើតហេតុខាងលើ។ បើតាមសម្តី បុរសជាប្តីបានប្រាប់អោយដឹងថាពីដំបូងមុនពេលកើតហេតុ គាត់បានផ្សារ អេឡិចត្រូនិច នៅពេលនោះ ក៏បានធ្លាយ ធុងហ្គាសកណ្តាល ទើបបណ្តាល ឲ្យផ្ទុះធុងហ្គាស កើតឡើង រួចបានឆ្លងដល់ ចរន្នអគ្គីសនី បណ្តាលឲ្យផ្ទុះ ធុងហ្គាសមួយទៀត ទើបគាត់រត់មកខាងក្រៅ ស្រែកឲ្យគេជួយ រកឡានទឹកមកពន្លត់ទាន់ពេលវេលា។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើ លោកឧកញ្ញា សាន ស៊ានហូបានប្រាប់ឲ្យដឹងថា៖លោកមិនបណ្តោយឲ្យអ្នកលក់ហ្គាស គ្មានរបៀបរៀបរយចឹងតទៅទៀតទេ ព្រោះនេះ សម្រាប់ផ្ទះល្វែង ព្រោះផ្ទះល្វែង តាមធម្មតាលក់ហ្គាស តែងតែមានហានិភ័យ ពិសេសអ្នកដែលរស់នៅជិតខាង គឺគាត់មានការ ព្រួយបារម្ភ ព្រោះនាពេលកន្លងទៅនេះ ជាកំហុសរបស់ អាជ្ញាធរដែរ ប៉ុន្តែលោកគិតថា ចាប់ពីម៉ោងនេះ ពេលនេះទៅលោក និងមានវិធានការ លោកនឹង ប្រជុំ បញ្ចប់នៃការលក់ដូរហ្គាស នៅតាមផ្ទះល្វេង បន្តទៅទៀតទេ រួមទាំងលក់សាំង ត្រូវតែឃ្លាតឆ្ងាយ ពីទីប្រជុំជន ហើយលោកនឹង ពិនិត្យស្តង់ដា បច្ចេកទេស ឲ្យបានហ្មត់ចត់ ហើយរកដី ឲ្យទូលាយ ហើយទៅថ្ងៃមុខទៀត លោកមិន បណ្តែតបណ្តោយតទៅទៀតទេ ហើយផ្ទះ បងប្អូន ប្រជាពលរដ្ឋច្រើន ហើយថ្ងៃនេះ លោកមានការ ចាប់អារម្មណ៍ អំពីបញ្ហា នៃរឿងនេះ ហើយត្រូវមានសុំច្បាប់ត្រឹមត្រូវនិយាយរួមគឺបញ្ឈប់តែម្តង។
បច្ចុប្បន្នជនរងគ្រោះ ទាំងពីរនាក់ (ប្តីប្រពន្ធ) ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃដើម្បីសង្គ្រោះជីវិត៕