ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ការតែងតាំងលោក ង៉ោ ម៉េនជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ពលរដ្ឋកំពុងតែចាប់អារម្មណ៍ ខ្លាំង !
Mon,04 December 2017 (Time 05:46 PM)
ដោយ ៖ វាសនា (ចំនួនអ្នកអាន: 988នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៤ ខែ ធ្នូឆ្នាំ២០១៧ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រ សួងមហាផ្ទៃ  បានអញ្ជើញជាអធិបតីក្នុងការប្រកាសតែងតាំងនេះ ។

លោក ង៉ោ ម៉េនជ្រួន ជាមន្ត្រីម្នាក់មានសំណាងជាង មន្ត្រីផ្សេងៗ នៅក្នុងជួរគណបក្សប្រជាជន កម្ពុជា លោកធ្លាប់ បានធ្វើជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត បន្ទាប់មកលោក បានក្លាយទៅជាអភិ បាលរងក្រុងប៉ោយប៉ែត រាសីរបស់លោក បានខ្ពស់ត្រដែត បានឡើងឋានៈជាអភិបាលក្រុងប៉ោយ ប៉ែត មានអាណត្តិយូរឆ្នាំដែរ ហើយជាចុងក្រោយនេះ លោកត្រូវបានទទួលដំណែង ជាអភិបាលរង ខេត្តបន្ទាយមានជ័យ ។ នៅពេលខាងមុខ លោកនឹងមានវាសនា ក្លាយទៅជាអភិបាលខេត្ត បើតាមការឡើងឋានៈបុណ្យសក្តិមិនថយក្រោយនេះ ។

លោក ង៉ោ ម៉េនជ្រួន អតីតៈជាអភិបាលក្រុងប៉ោយប៉ែត មិនសូវមានប្រជាពលរដ្ឋគាំទ្រទេ រហូត ដល់បោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្រុងប៉ោយប៉ែត ចាញ់សម្លេងអតីតៈគណបក្សសង្គ្រោះ ភ្លូកទឹកភ្លូកដី ចាញ់ដល់កាំជណ្តើរផ្ទះរបស់លោកទៀតផង ។ ទោះជាមិនសូវមានការពេញចិត្ត និងលោកក្តី ក៏ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ពេញចិត្ត ពេញថ្លើម បានផ្តល់តួនាទីឲ្យលោក បានទទួលមុខងារតំណែងខ្ពស់ជាងមុន បើប្រៀបធៀប លោក វ៉ៃ កេងលី អភិបាលក្រុងសិរីសោភ័ណ និងអភិបាលស្រុកផ្សេងៗទៀត ។

នៅក្នុងក្រុងប៉ោយប៉ែត ក្នុងពេលដែលឮថាប្រកាសលោក ង៉ោ ម៉េនជ្រួន ទទួលតួនាទីឋានៈបុណ្យ សក្តិជាអភិបាលរងខេត្តបន្ទាយមានជ័យនោះ ប្រជាពលរដ្ឋសប្បាយចិត្តយ៉ាងខ្លាំង មិនមែនក្នុង ន័យជួយអបអរសារទទេ តែសប្បាយចិត្តដោយមានការផ្លាស់ប្តូរលោក ង៉ោ ម៉េនជ្រួន ទៅខេត្ត ហើយ បានជំនួសមកវិញ ដោយលោក សាន ស៊ានហូ ដែលប្រជាពលរដ្ឋកំពុងតែនឹកភ្នក ជាយូរមក ហើយ សង្ឃឹមថា អាចអភិវឌ្ឍន៍ក្រុងនេះ បានសើរជាងមុន ។ ប្រជាពលរដ្ឋបានលើកឡើង ថាៈលោក សាន ស៊ានហូ នឹងចេះប្រើបា្រស់មន្ត្រី ហើយជំរុះមន្ត្រីអែបអបឲ្យឆ្ងាយពីខ្លួន ព្រមទាំងនបង្កើនភាពជឿជាក់ ជួយដោះស្រាយបញ្ហា ជូនពលរដ្ឋ នៅក្នុងក្រុងនេះ ។

បើតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សាលាខេត្តបន្ទាយមានជ័យ បានសរសេរថាៈ

 ឯកឧត្តមប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោក ង៉ោ ម៉េងជ្រួន ជាអភិបាលរងនៃគណៈអភិបាល ខេត្តបន្ទាយជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹងនាំ មន្ទីរ អង្គភាព ខេត្ត ក្រុង ស្រុក អង្គការ សង្គមស៊ីវិលនានាជុំវិញខេត្ត។

ក្នុងពិធីនោះផងដែរ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិស្វាគមន៍ និងបានអានរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្ត ព្រមទាំងលទ្ធផលការងារសម្រេចនានា ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការងារអភិវឌ្ឍន៍ខេត្ត និងសក្តានុពលរបស់ខេត្ត។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងភ្ញៀវកិត្តិយស លោក លោកស្រី សមាជិក សមាជិកានៃអង្គពិធី ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីនេះ និងសូមគោរពជូនពរ សូមអង្គពិធីទាំងមូលទទួល បាននូវពុទ្ធពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ

ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នាសាលប្រជុំ សាលាខេត្ត។

ក្នុងការទទួលមុខតំណែងឋានៈបុណ្យសក្តិរបស់ លោក ង៉ោ ម៉េនជ្រួន ជាអភិបាលរងខេត្ត បន្ទាយ មានជ័យ ជំនួសមុខតំណែងអ្នកស្រី ចាន់ ថេងនោះ នឹងក្លាយជាមន្ត្រីអនុវត្តតាមផែនការគោល នយោបាយរបស់រាជរដ្ឋាភិបាលបានល្អពុំខានឡើយ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1013 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8162 នាក់
ខែនេះ :
27715 នាក់
3 ខែនេះ :
61548 នាក់
សរុប :
2512255 នាក់