ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចតេជោហ៊ុនសែនបញ្ជាឲ្យអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់
Tue,05 December 2017 (Time 07:34 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 869នាក់)


(ភ្នំពេញ)៖ នៅម្តេចបានបើសម្តេចបញ្ជារហើយ ទីបំផុតក្រោយពីសង្វៀនជល់មាន់ដែលល្បីថាមានខ្នងក្រាស់២កន្លែងត្រូវបានបង្ក្រាបហើយអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនោះប្រហែលមិនរួចខ្លួនដែរព្រោះសម្តេចតេជោហ៊ុនសែនបញ្ជាឲ្យប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។
ទីបំផុតសង្វៀនជល់មាន់ដ៏ធំនិងបើកលេងយ៉ាងអនាធិតេយ្យនៅលើទឹកដីឃុំអរិយក្សត្រស្រុកល្វាឯមខេត្តកណ្ដាលជាយូរឆ្នាំមកហើយនោះ នារសៀលថ្ងៃទី០៤ ខែធ្នូឆ្នាំ២០១៧នេះត្រូវបានសមត្ថកិច្ចបង្ក្រាបហើយដោយ ជាលទ្ធផលមនុស្សមិនតិចជាង១៥០នាក់ ដែលកំពុងចូលលេងល្បែងមួយនេះត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នព្រមទាំងដកហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។
ភ្លាមៗបន្ទាប់ពីករណីបង្ក្រាបសង្វៀនជន់មាន់ដ៏ធំនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាស នៅរសៀល ថ្ងៃទី០៤ ខែធ្នូនេះ យ៉ាងដូច្នេះថា៖ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេខ្ញុំនឹងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបានដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មាន ការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ។
សូមជំរាបថា ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។
ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្តលោកឡាយវណ្ណៈដែលដឹកនាំកម្លាំងនគរបាលកម្លាំងអាវុធហត្ថនិងកម្លាំងទាហានចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា នៅម្តេចបានបើសម្តេចបញ្ជារហើយទីបំផុតសង្វៀនជល់មាន់ដែលល្បីថាមានខ្នងក្រាស់២កន្លែងត្រូវបានបង្ក្រាបហើយអ្នកនៅពីក្រោយខ្នងករណីបើកសង្វៀនជល់មាន់ដ៏ធំនោះប្រហែលមិនរួចខ្លួនដែរព្រោះសម្តេចតេជោហ៊ុនសែនបញ្ជាឲ្យប្រគល់ខ្លួនឲ្យសមត្ថកិច្ចទៀតនោះតែពួកគាត់គាំទ្រអោយសមត្ថកិច្ចបន្តបង្ក្រាបល្បែងទាំងនេះអោយដូចភ្លៀងរលឹម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1453 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8602 នាក់
ខែនេះ :
28155 នាក់
3 ខែនេះ :
61988 នាក់
សរុប :
2512695 នាក់