ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋនៅជាយដែនកម្ពុជាថៃសំនូមពររដ្ឋាភិបាលធ្វើផ្លូវនិងរកទីផ្សារកសិផល!
Wed,06 December 2017 (Time 09:16 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 878នាក់)


បន្ទាយមានជ័យ:ប្រជាពលរដ្ឋរស់នៅតំបន់ជាយដែនកម្ពុជាថៃប្រមណជា១៨២គ្រួសារកំពុងតែខ្វះខាតជីវភាពយ៉ាងខ្លាំងព្រោះតែភូមិសាស្រ្តរស់នៅរបស់ពួកគាត់មិនអំណោយផលសម្រាប់ការរស់នៅនិងប្រកបរបរកសិកម្មឡើយព្រោះតែកសិផលប្រមូលផលបានមិនមានទីផ្សារលើកដៃសំណូមពរឲ្យថ្នាក់ដឹកនាំជួយកសាងផ្លូវនិងជួយរកទីផ្សារអោយពួកគាត់ផង។
 
លោកអនុភូមិចកពួកបានឲ្យសារព័ត៌មានយើងដឹងថារាល់ថ្ងៃនេះប្រជាពលរដ្ឋនៅក្នុងភូមិគាត់ជាពិសេសយុវជននៅពេញកម្លាំងបានធ្វើការចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃដោយសារតែមិនអាចរស់នៅក្នុងភូមិស្រុកបាន។លោកបន្តឲ្យដឹងទៀតថាប្រនជាពលរដ្ឋក្នុងភូមិភាគច្រើនមានដីលំនៅឋានតិចតួចមិនអាចប្រកបរបរកសិកម្មបានប្រជាពលរដ្ឋជាច្រើនបានជួលដីសម្រាប់ដាំដំណាំដំឡូងនិងអំពៅដើម។
លោកបន្តឲ្យដឹងទៀតថាទោះបីយើងទៅបាកយ៉ាងណាក៏ពួកគាត់ទ្រាំតស៊ូប្រកបរបរនេះដើម្បីផ្គត់ផ្គង់ជីវភាព។តែអ្វីដែលពួកគាត់រំពឹងទុកមិនបានដូចចិត្តឡើយ។ព្រោះដែលក្រោយពីប្រមូលផលគឺឈ្មួញបានទម្លាក់តម្លៃទៀត។ហើយពេលខ្លះឈ្មួញមិនទិញទៀតផង។ដោយសារតែមានបញ្ហាផ្លូវពិបាកធ្វើដំណើរ។ 
លោកអនុភូមិនិងប្រជាពលរដ្ឋបាននិយាយទាំងតូចចិត្តថានៅក្នុងមូលដ្ឋានរបស់ពួកគាត់ភ្នំមួយចំនួនត្រូវបានក្រុមហ៊ុនចិនកាយយកទៅធ្វើផ្លូវក្រវាត់ព្រំដែនផ្លូវជាតិលេខ58ស្ទើររលាយអស់មួយចំហៀងទៅហើយតែនៅឡើយផ្លូវ ក្នុង ក្នុងភូមិ របស់ពួកគាត់ នៅតែពិបាកដដែលមិនមានការយកចិត្តដាក់ពិីសំណាក់ថ្នាក់ដឹកនាំស្រុកនេះឡើយ។ លោកអនុភូមិបន្តអោយដឹងទៀតថាកន្លងមកដោយសារតែផ្លូវមានការបាកធ្វើដំណើរនេះបានធ្វើឲ្យយឺតយ៉ាវក្នុងការបញ្ជូនអ្នកជម្ងឺទៅសង្គ្រោះបន្ទាន់បណ្ដាលឱ្យអ្នកជម្ងឺស្លាប់ជាហូរហែលោកបញ្ជាក់ថាពីប៉ុន្មានឆ្នាំមុនមានអ្នកជំងឺត្រូវពស់ចឹកតែគិតទៅសង្គ្រោះបន្ទាន់ក៏បានស្លាប់តាមផ្លូវក៏មានស្ត្រីមានផ្ទៃពោះដោយសារពិបាកក្នុងការធ្វើដំណើរនារដូវវស្សាប្រព័ន្ធទន្លេនៅលើគោយន្តតែម្ដង។
ដូច្នេះលោកនិងប្រជាពលរដ្ឋទាំងអស់សូមលើកដៃសំណូមពរដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអង្គការឬសប្បុរសជននានាសូមជួយស្ថាបនាផ្លូវពីឃុំស្លក្រាមកម្មតំបន់5ដើម្បីងាយស្រួលដឹកជញ្ជូនកសិផលទៅលក់នៅលើទីផ្សារនិងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាដើម៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
654 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7803 នាក់
ខែនេះ :
27356 នាក់
3 ខែនេះ :
61189 នាក់
សរុប :
2511896 នាក់