ក្រុមអ្នកសារព័ត៍មាននិងពលរដ្ឋនៅខេត្តឧត្តរមានជ័យសូមអំពាវនាវដល់សម្ដេចតេជោហ៊ុនសែនជួយលុបបំបាត់ល្បែងស៊ីសងប្រជល់មាន់ អាប៉ោង និងយូគី!
ខេត្តឧត្តរមានជ័យ÷នៅថ្ងៃទី6ខែធ្នូរ ឆ្នាំ2017 ប្រជារដ្ឋនិងអ្នកសារព័ត៍មាននៅខេត្តឧត្តរមានជ័យ ដែលបានរងគ្រោះដោយសារល្បែងស៊ីសង អាប៉ោងយូគីប្រជល់មាន់នៅក្នុងចំណតរថយន្ដអូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។
បានធ្វើការសុំអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជួយចាត់វិធានការ លុបបំបាត់ទៅលើល្បែងស៊ីសងខាងលើនេះផង។
ក្រុមអ្នកព័ត៍មានបីនាក់ បីនាក់មកពីស្ថាបន្ន័ផ្សេងគ្នា បានលើកដៃសុំអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល ជួយលុបបំបាត់វង្ស័ល្បែងស៊ីសងខាងលើនេះផង ក្រោយពីពួកគាត់បានរងគ្រោះដោយរងការវាយ ខ្នោះ ដោយក្រុមសន្ដិសុខការពារបនល្បែងនិងនាយការិយាល័យព្រហ្មទណ្ឌ័លោកវរះ សេនីយ៍ ត្រី ឌឹម វណ្ឌី ចាប់វាយខ្នោះទាំងបំពាន ដើម្បីការពារបនល្បែង។
ដែលពួកគាត់ទទួលការសំណូមពរពីប្រជាពលរដ្ឋ និងទៅធ្វើសកម្មភាពថតផ្ដិតយករូបភាពដាក់ផ្សាយ ជូនដល់ថ្នាក់ដឹកនាំនិងប្រមុខរាជរដ្ឋាភិបាលលោកបានឃើញ បែជាពួកគាត់ត្រូវបានជាប់ខ្នោះទៅវិញ។
សព្វថ្ងៃបនល្បែងស៊ីសងអាប៉ោងយូគីប្រជល់មាន់ នៅក្នុងបេនឡានក្នុង សង្កាត់អូស្មាច់ក្រុងសំរោង នៅតែប្រព្រឹត្តយ៉ាងគ្រឹកគគ្រេង ក្នុងមួយសប្ដាហ៍បី ថ្ងៃគឺថ្ងៃអង្គារថ្ងៃពុធនិងថ្ងៃសុក្រដែលមានប្រជាពលរដ្ឋខ្មែររាប់រយនាក់បានប្រផ្ដុំគ្នាប្រព្រឹត្តយ៉ាងអនាធិបតេយ្យ។
លោកអុំសុភក្រ្ដ័អភិបាលក្រុងសំរោងលោកថាលោកមិនអាចលុបបំបាត់ល្បែងស៊ីសង ប្រជលមាន់ អាប៉ោង យូគីនៅចំណតរថយន្ដអូស្មាច់ នោះបានទេ លោកបន្ដថាវាស្ថិតនៅក្នុងរង់វង្សការស៊ីណូហើយម្យ៉ាងទៀត គេមានច្បាប់ ស ជ ណ ត្រឹមត្រូវ៕