ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កំលាំងការិយាល័យជំនាញគ្រឿងញៀនចុះបង្ក្រាបជនសង្ស័យលក់គ្រឿងញៀនបាន១នាក់តាមដិកាបង្គាប់!
Thu,07 December 2017 (Time 03:54 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 858នាក់)


ខេត្តបន្ទាយមានជ័យ:ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកំលាំងការិយាល័យជំនាញគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនតាមដិកាបង្គាប់ របស់តុលាការ។ 
យោងតាមដិកាបង្គាប់របស់តុលាការលេខ១១០ ចុះថ្ងៃទី៥ ខែ៥ ឆ្នាំ២០១៧នៅវេលាម៉ោង២រសៀល ថ្ងៃទី៥ខែធ្នូឆ្នាំ២០១៧នេះកំលាំងការិយាល័យជំនាញគ្រឿងញៀនចុះបង្ក្រាបជនសង្ស័យលក់គ្រឿងញៀនបាន១នាក់នៅចំណុច ផ្ទះទុកចោល១ខ្នង ស្ថិតក្នុងភូមិថ្មីឃុំម៉ាឡៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះសុខចិន្តាប្រុសអាយុ៥០មុខរបបរធ្វើស្រែរស់នៅ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យពីបទជួញដូរគ្រឿងញៀនខុសច្បាប់។  ក្នុងការឃាត់ខ្លួននោះកំលាំងអាវុធហត្ថបានធ្វើការដកហូតវត្ថុតាងរួមមានរថយន្តម៉ាកវីហ្កូ ពណ៌កណ្តុលប្រមេះ ចង្កូតស្តាំ ពាក់ស្លាកលេខ PP ២៤៥៩ខ្សែកលោកហៈធាតុពណ៌លឿងមួយខ្សែប្រវែង ៧៧ ស ម ទាំងបណ្តោង ទូរស័ព្ទដៃចំនួន៣គ្រឿង។
លោកវរៈសេនីយ៍ឯកសប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារគ្រឿងញៀនបាននិយាយថាក្រោយពីទទួលបានដិបង្គាប់របស់តុលាការឲ្យចាប់ខ្លួនឈ្មោះសុខចិន្តារួចមកលោកបានដឹកនាំកំលាំងអាវុធហត្ថចំនួន១៥នាក់បានសហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចខាងហើយជនសង្ស័យក្រោយមកត្រូវបញ្ជូនមកទីបញ្ជាការកងរាជអសវុធហត្ថខេត្តដើម្បីសួរនាំរួចមកបានកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1500 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8649 នាក់
ខែនេះ :
28202 នាក់
3 ខែនេះ :
62035 នាក់
សរុប :
2512742 នាក់