ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្មករ​រោងចក្រ “ម៉េង ដាហ្វូតវៀ” ជាង៤០០នាក់ ធ្វើបាតុកម្ម ទាមទារលក្ខខណ្ឌ៣ចំណុច!
Wed,06 December 2017 (Time 10:11 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 925នាក់)


ភ្នំពេញៈកម្មកររោងចក្រ“ម៉េងដាហ្វូតវៀ” ប្រមាណជាង៤០០នាក់បានដើរចេញពីរោងចក្រមកប្រមូលផ្តុំគ្នានៅផ្លូវធំវេងស្រេងដើម្បីសម្ដែងមតិដោយ បន្តធ្វើ​កូដកម្មដើម្បីទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រចំនួន៣ចំណុច។ការតវ៉ានេះធ្វើឡើងនៅមុខរោងចក្រដែលមានទីតាំងនៅភូមិចោមចៅសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៧ ក៏ប៉ុន្តែអត់មានការបិទផ្លូវទេ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រោងចក្រ“ម៉េងដាហ្វូតវៀ” មានកម្មករសរុប៥០០០នាក់ប៉ុន្តែកម្មករដែលចូលរួមធ្វើបាតុកម្មប្រហែល៤០០នាក់ប៉ុណ្ណោះ។
បើតាមកម្មករ ដែលចូលរួមធ្វើបាតុកម្ម បានឲ្យដឹងថា ពួកគាត់មកធ្វើបាតុកម្មនេះគឺដើម្បីទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រចំនួន៣ចំណុច៖
១/សូមឲ្យក្រុមហ៊ុនបើកប្រាក់៥% គិតចាប់ពីបើករហូតដល់ឆ្នាំ២០១៨។
២/សូមឲ្យក្រុមហ៊ុនផ្តល់លុយព្រឹម ១៥$ក្នុងមួយខែ។
៣/សូមឲ្យក្រុមហ៊ុនផ្តល់លុយធ្វើ ដំណើរឬស្នាក់នៅ១៥$ក្នុងមួយខែ។តែទោះជាយ៉ាងណាគេនឹងរងចាំមើលថាតើសំណើរបស់កម្មករត្រូវបានយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នពាក់ព័ន្ធនានាដើម្បីរកដំណោះស្រាយជូនពួកគាត់ដែរឬយ៉ាងណា!៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
905 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3538 នាក់
ខែនេះ :
15928 នាក់
3 ខែនេះ :
55674 នាក់
សរុប :
2481383 នាក់