ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោករាមខេត្តមេបញ្ជាការវរះការពារព្រំដែនលេខ405ល្បីកាងផ្ដាច់ពលករឆ្លងដែនកាប់ឈើក្រញូង បង់ក្នុងម្នាក់22ម៉ឺនរៀល!
Thu,07 December 2017 (Time 01:54 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 931នាក់)


 
ខេត្តព្រះវិហារ÷លោកវរះសេនីឯករាមខេត្តមេបញ្ជាការវរះការពារព្រំដែន405នៅតំបន់សមរភូមិមុខទឹសទី01ស្រុកជាំក្សាន្ដខេត្តព្រះវិហារកុំពុងតែល្បីឈ្មោះបោះសំឡេងក្នុងមុខជុំនួញចរាចរណ៍ឈើក្រញូងនិងគាងករពលករឆ្លងដែនឆ្លងដែនចូលទៅក្នុងទឹកដីថៃនៅច្រករបៀងចំនួនបី គឺច្រករបៀងដំណក់ទឹក ច្រក កណ្ដាល និងច្រករបៀងឈើទាលគង ក្នុងឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដខេត្តព្រះវិហារ។
 
ជាក់ស្ដែង កាលពីថ្ងៃទី 4ខែធ្នូរឆ្នាំ2017 មានសេចក្ដីរាយការមកថា មានពលករប្រមាណ ជាង60នាក់បាននាំគ្នាឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃតាមច្រកទាំងបីខាងលើដោយមេការបានឆ្លើយថាក្នុងមួយនាក់បានបង់ប្រាក់អោយទៅលោកមេបញ្ជាការវរះការពារព្រំដែន405ម្ភៃពីម៉ឺនរៀល។
 ដោយមានមេការចំនួនពីនាក់ប្ដីប្រពន្ធជានាក់នាំផ្លូវយកក្នុងមួយគីឡូ មួយពាន់រៀលផ្សេងទៀត។
ដោយមេខ្យល់ត្រូវបានគេស្គាល់ ឈ្មោះម៉ឺន ភេទប្រុស ប្រពន្ធឈ្មោះអូនឌីណាត្រូវជាប្រពន្ធ។
ពីនាក់ប្ដីប្រពន្ធនេអត្រូវបានគេដឹងថាជាសេនារីយោប្រម៉ូលពលករឆ្លងដែនជុំនួសមុខអោយលោកមេបញ្ជាការ រាម ខេត។
សព្វថ្ងៃសកម្មភាពពលករឆ្លងដែននិងចរាចរណ៍ឈើក្រញូងឆ្លងដែនយ៉ាងគរគ្រឹកគគ្រេងបែបអនាធិបតេយ្យហើយពលករទាំងនោះប្រមាណ70ទៅ80ភាគរយត្រូវបានបំពុលទៅដោយគ្រឿងញានវង្វេងវង្វាន់ភ្លេចប្រពន្ធ័ភ្លេចកូន ។
អភិបាលស្រុកជាំក្សាន្ដ លោក ជាគឹម សេង បានអោយដឹងថាលោកទទួលស្គាល់ចំពោះពលករឆ្លងដែនយ៉ាងគគ្រឹកគគ្រេងបែបអនាធិបតេយ្យពិតប្រាកដមែនក៍ប៉ុន្តែលោកមិនអាចមានសមត្ថភាពទប់ស្កាត់បានទេពីព្រោះតំបន់ព្រដែនគ្រប់គ្រងដោយកងកំលាំងយោធា។លោកបានបន្ដថាសូម្បីតែរូបលោកចង់ចូលទៅមើលសកម្មទាំងនោះក៍មិនបានផងព្រោះត្រូវរារាំងដោយកងកំលាំងយោធាវរះការពារព្រំ405របស់លោករាមខេត្តលោកក៍ធ្លាប់ប្រាប់ទៅកាន់យោធាឈរជើងនៅតំបន់ខាងលើថាលោកជាចៅហ្វាយស្រុកដោយមន្រ្ដីយោធារបស់លោករាមខេត្ត ឆ្លើយតបមកលោកវិញថា ទោះជាចៅហ្វាយស្រុករឺក៍នាក់ណាករដោយបើគ្មានបទបញ្ជាពីលោករាមខេត្តទេនោះគឺមិនអោយចូលទៅក្នុងតំបន់បទល្មើសជាដាច់ខាត។
នៅតំបន់លោកមេបញ្ជាការរាមខេតគ្រប់គ្រងត្រូវបានគេចាត់ទុកថាជាតំបន់អប្រគុំដែលសព្វថ្ងៃកុំពុងតែប្រម៉ូលផ្ដុំបទល្មើសជាច្រើនដូចជាចរាចរណ៍ឈើក្រញូងឆ្លងដែនគាងគរពលរករខុសច្បាប់គ្រប់ទឹសទីនិងជាប្រភពនៃតំបន់ញានថ្នាំដែលសុទ្ធសឹងជាអំពើខុសច្បាប់ទាំងអស់។
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភឺពីលោករាមខេត្តបានទេព្រោះទូសព្ទ័ចូលចុចជាប់រវល់៕ដោយប៉ែន នួន

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1178 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8327 នាក់
ខែនេះ :
27880 នាក់
3 ខែនេះ :
61713 នាក់
សរុប :
2512420 នាក់