ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សិប្បកម្មរស្ករសមកជាស្ករត្នោតចំនួន៤៣ទីតាំងស្រុកបាទីត្រូវបានអាជ្ញាធរខេត្តតាកែវបញ្ឈប់ការផលិត!
Fri,08 December 2017 (Time 06:43 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 913នាក់)


តាកែវៈកាលពីព្រឹកថ្ងៃទី៧ធ្នូឆ្នាំ២០១៧អជ្ញាធរខេត្តរួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធចុះអនុវត្តន៍ស.ជ.ណរបស់រដ្ឋបាលសាលាខេត្តតាកែវដែលបានចេញកាលពីខែតុលាឆ្នាំ២០១៧បានចុះបិទជាបណ្តោះអាសន្នទីតាំងផលិតស្ករត្នោតកែច្នៃពីស្ករសនៅស្រុកបទីចំនួន៤៣ទីតាំងឲ្យពួកគាត់បញ្ឈប់ការផលិតព្រោះតែទី១ម្ចាស់ទីតាំងបានខុសទៅហើយថាប្រភេទនៃទំនិញជាការកែច្នៃនៃផលិតផលពីស្ករសមកជាស្ករត្នោតទី២ការផលិតរបស់គាត់គ្មានការត្រួតពិនិត្យអនាម័យនិងទី៣គឺសិប្បកម្មរបស់ពួកគាត់ទាំងអស់នោះមិនមានច្បាប់អនុញ្ញាតតែម្តង ។ 
 
ការចុះផ្អាកទីតាំងផលិតស្ករកែច្នៃនេះដែរគឺដឹកនាំដោយលោកឈូរសុធាអភិបាលរងខេត្តតាកែវរួមជាមួយមន្ទីរជំនាញជាប់ព័ន្ធនិងកងកម្លាំងសមត្ថកិច្ចចុះបិទសៀលលើម៉ាស៊ីនផលិតស្ករត្នោតកែច្នៃទាំងនោះចំនួន ៤៨ទីតាំង ដែលមាននៅឃុំចំនួន ៣ គឺឃុំលំពុង ឃុំត្រពាំងសាប ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
លោកឈូរសុធាអភិបាលរងខេត្តតាកែវបានប្រាប់ក្រុមអ្នកសារព័ត៌មានថាការចុះមកផ្អាកការផលិតស្ករកែច្នៃនេះគឺជាលើទីពីរហើយដែលកាលពីមុនអាជ្ញាធរស្រុករួមជាមួយមន្ត្រីជំនាញកាំកុងត្រូលខេត្តបានសុំគោលការណ៍ពីអជ្ញាធរខេត្តលើគោលការណ៍បិទទីតាំងផលិតស្ករត្នោតកែច្នៃពីស្ករសនេះម្តងរួចមមហើយបន្ទាប់ពីមន្ត្រីជំនាញបានរកឃើញថាទីតាំងផលិតរបស់គាត់នៅមិនទាន់មានអនាម័យល្អនិងមានការកែច្នៃពីគ្រឿងផ្សំជាច្រើនដើម្បីសម្រេចបានជាស្ករត្នោត ។ បន្ទាប់ពីស្នើសុំបិទទីតាំងផលិតស្ករកែច្នៃនេះ រដ្ឋបាលសាលាខេត្តតាកែវបានសម្រេចចេញនៅ ស.ជ.ណលេខ៤៦២ដែលចេញកាលពីខែតុលាកន្លងទៅដោយឲ្យពួកគាត់ផ្អាកធ្វើការផលិតជាបណ្តោះអាសន្នសិនរង់ចាំម្ចាស់សិប្បកម្មធ្វើការសុំអនុញ្ញាតច្បាប់បើកលើអាជីវកម្មនេះសិនទើបសម្រេចឲ្យពួកគាត់ផលិតវិញតែផ្ទុយទៅវិញម្ចាស់ទីតាំងផលិតស្ករត្នោតកែច្នៃទាំងនេះបាននាំគ្នាផលិតបន្តដោយមិនគោរពទៅតាមស.ជ.ណរបស់ខេត្តទាំងខ្លួនឯងនៅមិនទាន់មានច្បាប់អនុញ្ញនៅឡើយ ។
លោកអភិបាលរងខេត្តបានបន្តថាពេលនេះជាលើទីពីរហើយដែលយើងបានដឹកនាំកម្លាំងជំនាញចុះមកផ្អាកការផលិតរបស់គាត់តែបើសិនជាពួកគាត់នៅតែបន្តលួចផលិតតទៅទៀតនោះរដ្ឋបាលខេត្តនិងចាត់ការទៅតាមនីតិវិធីជាមិនខានដោយមិនមានការលើកលែងអ្វីឡើយ។
លោកកេតប្រ៉ុងប្រធានមន្ទីរសិប្បកម្មនិងឧស្សហ៍កម្មខេត្តតាកែវបានឲ្យដឹងថាចំពោះទីតាំងផលិតស្ករត្នោតកែច្នៃនៅស្រុកបាទីនេះគឺមានទាំងអស់៤៨ទីតាំងនៅឃុំចំនួនបីក្នុងស្រុកបាទីនៃការផលិតហើយក្នុងនោះក៏មានម្ចាស់ទីតាំងផលិតស្ករកែច្នៃប្រមាណជាង៣០កន្លែងបានរត់យកឯកសារមកសុំច្បាប់បើសិប្បកម្មផលិតស្ករសកែច្នៃទៅជាស្ករត្នោតនេះដែរក៏ប៉ុន្តែមន្ទីរមិនមានសិទ្ធិក្នុងការអនុញ្ញាតបញ្ចេញច្បាប់ឲ្យពួកគាត់បាននោះទេដល់តែថ្នាក់ក្រសួងបានមានសិទ្ធិក្នុងការសម្រេចចេញច្បាប់នេះពីព្រោះថាសិប្បកម្មផលិតស្ករត្នោតកែច្នៃនេះ វាជាសិប្បកម្មហានិភ័យមួយផងដែរ ។
លោកប៉ោលាងគង់ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានប្រាប់ឲ្យ​ក្រុមអ្នកសារពត័មានដឹងដែរថា ចំពោះសង្វាក់ផលិតកម្មនៃសិប្បកម្មកែច្នៃស្ករសរមកធ្វើជាស្ករត្នោតនេះ គឺមានវាខុសលើគោលការ ៣ចំណុចទៅហើយដែលយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទទីតាំងរបស់ពួកគាត់ដោយទី១ម្ចាស់ទីតាំងបានខុសទៅហើយថាប្រភេទនៃទំនិញជាការកែច្នៃនៃផលិតផលពីស្ករសមកជាស្ករត្នោតទី២ការផលិតរបស់គាត់គ្មានការត្រួតពិនិត្យអនាម័យនិងទី៣គឺសិប្បកម្មរបស់ពួកគាត់ទាំងអស់នោះមិនមានច្បាប់អនុញ្ញាតតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
738 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7887 នាក់
ខែនេះ :
27440 នាក់
3 ខែនេះ :
61273 នាក់
សរុប :
2511980 នាក់