ល្បីថាលោក នង ធឿន យកតួនាទីជាអភិបាលរងក្រុប៉ោយប៉ែត និងអាងមានខ្សែអ្នកធំ កាងសំណង់ពួកម៉ាកផ្គើននិងសេចក្ដីជូនដណឹងចៅហ្វាយខេត្ត!
ក្រុងប៉ោយប៉ែត :បែកធ្លាយ ព័ត៌មានល្បីថា លោក នង ធឿន យកតួនាទីជាអភិបាលរងក្រុប៉ោយប៉ែត និងអាងមានខ្សែអ្នកធំ កាងសំណង់ពួកម៉ាក ឈ្មោះ លាង ប្រុស ផ្គើននិងសេចក្ដីជូនដណឹងរបស់ឯកឧត្ដម សួន បវរ មហាជនរិះគន់ថាសម័យនេះហើយថ្នាក់ដឹកនាំគណបក្សប្រជាជនមិនគួរបណ្តែតបណ្តោយអោយវប្បធម៌អាងខ្សែស្រឡាយអ្នកធំមកកាងបទល្មើសទៀតព្រោះសូម្បីតែក្មួយប្រសារក៏សម្តេចមិនទុកមុខផង។ ប្រភពពីគណនីហ្វេសប៊ុក លីវប៉ី គុណធម៌ធំធេងបានបកអាក្រាតថា៖លោក នង ធឿន ខ្សែធំប៉ុណ្ណា បានហ៊ានដើរកាងសំណងខុសច្បាប់បែបនេះ រឺមួយខ្សែធំជាង ឯកឧត្ដម សួន បវរ ទៀតទើប លោក នង ធឿន ហ៊ានយកតួនាទីជា អភិបាលរងក្រុងប៉ោយប៉ែត ដើរកាងសំណង់ពួកម៉ាក ឈ្មោះ លាង ប្រុស ជាប់បេនឡានធំ ផ្លូវខាងជើងផ្សារអគ្គ ដែលជំនាញដើរបង្កព្យុះភ្លៀងនៅក្រុងប៉ោយប៉ែត រឿង សាងសង់ផ្ទះរំលោភលើផ្លូវសាធារណៈ និងកាងអោយគេធ្វើផ្ទះរំលោភយកដីចំណីផ្លូវ ផ្គើននិងសេចក្ដីជូនដណឹង ស្ដីពីការរុះរើសំណង មិនរៀបរយ អនាធិបតេយ្យគ្រប់ប្រភេទដែលបានសាងសង់ ប៉ះលើផ្លូវសាធារណៈនៅក្នុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកទាំង០៧ ក្នុងខេត្តបន្ទាយមានជ័យ ( ជាលើកទី២ ) ហើយល្បីថាមិនចេះធ្វើការទេ ពូកែរខាងចាក់រុគ អែបអប ធ្វើអីបន្តិចអួតយកតែមុខ ។ ទោះជាយ៉ាងណាជុំវិញបញ្ហានេះមហាជនរិះគន់ថាសម័យនេះហើយថ្នាក់ដឹកនាំគណបក្សប្រជាជនមិនគួរបណ្តែតបណ្តោយអោយវប្បធម៌អាងខ្សែស្រឡាយអ្នកធំមកកាងបទល្មើសទៀតព្រោះសូម្បីតែក្មួយប្រសារក៏សម្តេចមិនទុកមុខផង។ ប្រភពៈ ស្រេង ស៉ីណា