ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រោងចក្រផលិតគ្រឿងបន្លាស់រថយន្តក្រុមហ៊ុនតូយ៉ូតារបស់ប្រទេសជប៉ុននៅលើទឹកដីក្រុងប៉ោយប៉ែតត្រូវបានសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការ ហើយ!
Sat,09 December 2017 (Time 02:10 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1056នាក់)


 
 
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូស្ថិតនៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។បានប្រារព្ធពិធីសម្ភោធប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសុខចិន្តាសោភោរដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកហ៊ីដេហ៊ីសាហូរីណូឈីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។ការដាក់ទុនវិនិយោគពីសំណាក់ក្រុមតូយ៉ូតាផលិតរថយន្តរបស់ប្រទេសជប៉ុននៅកម្ពុជានៅពេលនេះគ្រាដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានស្ថេរភាពនិងសន្តិសុខល្អទើបធ្វើឱ្យក្រុមហ៊ុនបរទេសមានភាពកក់ក្តៅនិងជំនឿជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាកម្ពុជា ដែលមានសម្តេចតេជោសែន ជាប្រមុខហើយមកដាក់ទុនវិនិយោគបើកក្រុមហ៊ុនរកស៊ីជាបន្តបន្ទាប់។មិនតែប៉ុណ្ណោះរហូតដល់ពេលនេះមានក្រុមហ៊ុនប្រទេសជប៉ុនមកដាក់ទុនវិយោគនៅកម្ពុជាចំនួន១១៥ក្រុមហ៊ុននោះហើយនិងបានបង្កើតការងារចំនួន៣ម៉ឺន៧ពាន់កន្លែង។ ដោយឡែក ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាជាលើកដំបូងនោះហើយដែលមានក្រុមហ៊ុនតូយ៉ូតារបស់ប្រទេសជប៉ុនបានដាក់ទុនវិយោគជាង៣លានដុល្លាសហរដ្ឋអាមេរិចដើម្បីបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ហើយត្រូវបានសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការ នាថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
891 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8040 នាក់
ខែនេះ :
27593 នាក់
3 ខែនេះ :
61426 នាក់
សរុប :
2512133 នាក់