ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ថតកិច្ចប៉ូលីសស្រុកគិរីវង់បង្រ្កាបកញ្ឆាក្រៀម២៤គីឡូបំរុងឆ្លងដែនទៅប្រទេសវៀតណម!
Fri,08 December 2017 (Time 09:42 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 802នាក់)


 
ខេត្តតាកែវ÷មុខសញ្ញាដឹកកញ្ឆាក្រៀមឆ្លងដែនខុសច្បាប់ម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគិរីវង្សឃាត់ខ្លួនបញ្ជូនទៅតុលាការខណៈពួកគេទាំងពីរនាក់ជិះម៉ូតូ០១គ្រឿងដឹកញ្ឆាក្រៀម២៤គីឡូបំរុងឆ្លងដែនទៅប្រទេសវៀតណម។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៏ទោសុខសំណាងស្នងការនគរបាលខេត្តតាកែវលើការបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តតាកែវនៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៧
វេលាម៉ោង១៩និង៣០នាទីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោកវិរៈសេនីយឯកយុគសារ៉ាត់បង្រាបមុខសញ្ញាដឹកកញ្ឆាក្រៀមឆ្លងដែនខុសច្បាប់ ។
អធិការស្រុកគិរីវង់លោកវិរៈសេនីយឯក យុគ សារ៉ាត់ បានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ អោក ធិនដាវីន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ធ្វើការឃាត់ខ្លួននៅចំណុចភូមិចំបកទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដោយមុខសញ្ញាមានគ្នា០២នាក់ជិះម៉ូតូ០១គ្រឿង  ហើយក្នុងពេលបង្រ្កាបនោះកម្លាំងនគបាល ឃាត់ខ្លួនបានជនសង្ស័យម្នាក់ មានឈ្មោះខាងលើ រួមនឹងម៉ូតូ០១គ្រឿង ម៉ាក YAMAHA TAURUS ពត៌ខ្មៅគ្មានស្លាកលេខព្រមទាំងកញ្ឆាក្រៀមចំនួន២៤គីឡូក្រាមបច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកមេក្លោងធំដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4035 នាក់
ខែនេះ :
30945 នាក់
3 ខែនេះ :
60180 នាក់
សរុប :
2351818 នាក់