ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដើមកញ្ឆាខុសច្បាប់ប្រមាណជា ១២០០០ដើម ត្រូវប៉ូលិសខេត្តតាកែវ ចុុះកាប់ និងដុតបំផ្លាញ​ចោល ​
Fri,08 December 2017 (Time 09:55 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 825នាក់)


ខេត្តតាកែវ ៖កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចំនួន ៦៨នាក់ ចុះបង្ក្រាប​ករណី​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ ស្ថិតនៅ​ចំណុចជ្រោះ​ឃ្លៃ ដា​ក្រឡាញ់ និង ដុប​តា​លឹម ស្ថិតក្នុង​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ។
 
កម្លាំង​ជំនាញ​បានដក ​និង​បំផ្លាញចោល​ដំណាំ​កញ្ឆា ដែល​ជន​ខិល​ខួច​លួច​ដាំ​ខុសច្បាប់ ចំនួន ៤០ទីតាំង ស្មើនឹង ១២.៥៤១ ដើម និង​អណ្តូង​ប្រស់​ទឹក ចំនួន ៦២ អណ្តូង លើ​ផ្ទៃដី​សរុប ៤.៣៧៧ ម៉ែត្រការ៉េ។ បច្ចុប្បន្ន កម្លាំង​ជំនាញកំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ដំណាំ​កញ្ឆា​ខាងលើនេះ ដើម្បី​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4042 នាក់
ខែនេះ :
30952 នាក់
3 ខែនេះ :
60187 នាក់
សរុប :
2351825 នាក់