ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឡាន​ដឹក​កម្មករ​បែក​កង់ រេច​ង្កួ​ត​ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​កម្មការិនី​ម្នាក់ និង​របួសធ្ងន់​ស្រាល​កម្មការិនី១៦នាក់!
Fri,08 December 2017 (Time 12:07 PM)
ដោយ ៖ វិច្ឆិកា (ចំនួនអ្នកអាន: 803នាក់)


កំពង់ស្ពឺ ៖យ៉ាងហោចណាស់ កម្មការិនី​ម្នាក់បានស្លាប់ចំណែក​កម្មការិនី១៦នាក់​ផ្សេងទៀត របួសធ្ងន់​ស្រាល កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ខណៈរថយន្តដឹកកម្មករបែកកង់រេចង្កតក្រឡាប់ធ្លាក់ផ្លូវនៅកំពង់ស្ពឺ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង នៅ​ម៉ោង០៦និង២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ២៦-២៧ ត្រង់ចំណុច​ភូមិ​អណ្ដូងច្រុះ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកកម្មករ-កម្មការិនីនី ធ្វើការ​រោងចក្រ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-5411 (មិនទាន់​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន​អ្នកបើកបរ) បើកបរមកពីទិសខាងត្បូងទៅទិសខាងជើងក្នុងល្បឿនលឿនលុះបើកបរទៅដល់ត្រង់ចំណុចកើតហេតុក៏​បែក​កង់​រេច​ង្កួ​ត ទៅ​ប៉ះ​រថយន្ដ១គ្រឿង​ម៉ាក KIA ពណ៌​ត្រីអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 1. 3-5637 (មិនទាន់​ស្គាល់ឈ្មោះ​និង អាសយដ្ឋាន​អ្នកបើកបរ) ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នាបណ្ដាលឲ្យក្រឡាប់ធ្លាក់ផ្លូវធ្វើអោយស្លាប់​កម្មការិនី​ម្នាក់ និង​របួស​កម្មការិនី១៦នាក់ក្នុងនោះរបួសធ្ងន់០៦នាក់ក្រោយពីកើតហេតុនេះភ្លាមសមត្ថកិច្ចក៏បានទៅដល់និងបានដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យចំណែករថយន្តក្រៅពីវាស់វែងរួចមត្ថកិច្ចបានយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
163 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4174 នាក់
ខែនេះ :
31084 នាក់
3 ខែនេះ :
60319 នាក់
សរុប :
2351957 នាក់