លោកឈើយចាន់ណាចូលរួមឆ្លងស្រះទឹកនិងមហាកុដិអង្គធំនៅក្នុងវត្តរលំជ្រៃដាក់ឲ្យប្រើប្រាស់ជាផ្លូវការ!
ខេត្តបន្ទាយមានជ័យ:ព្រឹក ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០១៧ នេះនៅវត្តរលំជ្រៃស្ថិតក្នុងភូមិរលំជ្រៃឃុំភូមិថ្មីស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានធ្វើពិធីកាត់ខ្សែបូសម្ពោធឆ្លងស្រះទឹក និងមហាកុដិអង្គធំឲ្យប្រើប្រាស់ជាផ្លូវការ។
ពិធីនេះមានការចូលរួមលោកឈើយចាន់ណាអភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រីសុងផល្លីន ភរិយារបស់លោកអភិបាលខេត្តសួនបវរនិងពុទ្ធបរិស័ទប្រជាពលរដ្ឋជាច្រើនរយនាក់បានចូលរួមផងដែរ។ក្នុងនោះលោកឈើយចាន់ណាបានមានប្រសាសន៍ថាព្រះវិហារនៅវត្តរលំជ្រៃចាស់មានការទ្រុតទ្រមខ្លាំងពិសេសព្រះវិហារទើបព្រះអិការព្រះសង្ឃនិងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋបានមូលមតិគ្នាជាឯកច្ឆ័យបានកសាងព្រះវិហារថ្មីមួយទៀតគឺចាប់ផ្តើនកសាងឡើងនៅ
ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ក្នុងនោះបានស្តារស្រះទឹតមហាយក្យមួយស្រះនេះមានទទឹងជើងតាង៥.៥ម៉ែត្របណ្តោយជើងតាង២៩៩.២ម៉ែត្រជម្រៅ៥ម៉ែត្រនិងផ្ទៃក្រឡាបេតុងជើងតាង១.៦៤៥ម៉ែត្រការេស្រះនេះចំណាយអស់ថវិការ៧៥.៩៧៨.០០០រៀល ៤៤.៥១០បាតនិង៣៣.៥៣៣ដុល្លាដើម្បីតម្រូវការព្រះសង្ឃនិងប្រជាពលរដ្ឋបានប្រើប្រាស់នៅពេលដែលមានរដូវរីងស្ងួត។លោកឈើយចាន់ណាបានបញ្ជាក់ឲ្យដឹងទៀយថាវត្តរលំជ្រៃកន្លងមកមានការរីកចំរើនយ៉ាងខ្លាំងដោយសារតែមានការដឹកនាំរបស់ព្រះចៅអធិការជាច្រើនអង្គ ដោយមានការគ្រប់គ្រង ការរៀបចំដឹកនាំ និងត្រួតពិនិត្យ ទៅលើការប្រើប្រាស់ធនធានព្រះសង្ឃ ធនធានមនុស្សនិងធនធានដទៃទៀតដើម្បីសម្រេចគោលដៅក្នុងវត្តអារាម ក្នុងនោះ ព្រះចៅអធិការ ព្រះសង្ឃពុទ្ធបរិស័ទនិងប្រជាពលរដ្ឋចេះរួនរួមសាមគ្គីគ្នាបានល្អ ក្នុងវត្តអារាមរៀបចំសណ្តាប់ធ្នាប់បានល្អ និងមានសមិទ្ធិផលយ៉ាងច្រើនរីកដេដាស់គួរជាទីមោទនៈទៀតផងដែរ៕