ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តកាមម៉ារី គូតស្វិត ប្រលះម៉ូតូ របួសធ្ងន់ ២នាក់!
Sat,09 December 2017 (Time 08:27 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 811នាក់)


 
ខេត្តឧត្តរមានជ័យ៖រថយន្តកាមម៉ារីគូតស្វិតបើកបរក្នុងល្បឿនលឿនដីហុយខ្លាំងមើលផ្លូវមិនច្បាស់ប្រលះម៉ូតូ ស៊ូមើអុិចបណ្តាលអោយមនុស្ស ២នាក់រង របួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង៣០ នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧
នៅលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា៖មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរី(កាលីហ្វញ៉ា) ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ.2B-9778 បុកជាមួយម៉ូតូ ម៉ាកស៊ូមើអុិច ពណ៌ខ្មៅ លាយ ស គ្មានស្លាកលេខ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឱ្យភាគីម៉ូតូ របួសធ្ងន់ ០២នាក់)
១-ឈ្មោះ ខន​ វិត ភេទ ប្រុស អាយុ​១៥ ឆ្នាំ បាក់ជើងខាងស្តាំ  ២-ឈ្មោះ ខន ណាវី ភេទ ស្រី អាយុ ១៤ឆ្នាំ បាក់ភ្លៅទាំងសងខាង អ្នកទាំងពីរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាមួយគ្នា ។  នៅកន្លែងកើតហេតុសមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីរថយន្តកាមម៉ារីបើកបរក្នុងល្បឿនលឿន ដីហុយខ្លាំង មើលផ្លូវមិនច្បាស់ ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបាននគបាលយកមករក្សាទុក រងចាំដោះស្រាយតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
193 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
4572 នាក់
ខែនេះ :
24510 នាក់
3 ខែនេះ :
61425 នាក់
សរុប :
2353065 នាក់