ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេចសខេងចេញបទបញ្ជា១២ចំណុចឲ្យមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ ត្រូវធ្វើជាគំរូក្នុងការគោរព ប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោក!
Sat,09 December 2017 (Time 08:05 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1083នាក់)


ភ្នំពេញ: សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៨ធ្នូឆ្នាំ២០១៧នេះបានចេញបទបញ្ជា១២ចំណុចដើម្បីឱ្យមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ធ្វើជាគំរូក្នុងការគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
 
ការដាក់ចេញបទបញ្ជានេះគឺដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះថ្នាក់ចរាច រណ៍ផ្លូវគោក ដែលជាបញ្ហាប្រឈមមុខ និងយូរអង្វែង ដែលមាន១២ចំណុចដូចខាងក្រោម៖
ទី​១-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច​ ទាំង​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​ ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​។
ទី​២-​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ជា​និច្ច​ ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​។
ទី​៣-​ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជា​និច្ច​ ពិសេស​ត្រួតពិនិត្យ​កង់​ ចង្កូត​ ហ្វ្រាំង​ ភ្លើង​បំភ្លឺ​។​ល​។​
ទី​៤-​ ត្រូវ​មាន​បណ្ណ​សម្គាល់​និង​ស្លាក​លេខ​បំពាក់​យានយន្ត​ មាន​បណ្ណ​បើកបរ​ក្នុង​ការ​បើកបរ​រថយន្ត​ និង​មាន​វិញ្ញាបនបត្រ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​។
ទី​៥-​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​ គោរព​ភ្លើង​សញ្ញា​ ឬ​សញ្ញា​ចរាចរណ៍​ និង​ប្រកាន់​ស្តាំ​ជា​និច្ច​។
ទី​៦-​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ​ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។
ទី​៧-​ មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត​។
ទី​៨-​ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត​។
ទី​៩-​ មិន​ត្រូវ​បត់​ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន​ ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង​។
ទី​១០-​ មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក​ជា​ដាច់ខាត​។
ទី​១១-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។
និង​ទី​១២-​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​បន្ត​ដល់​សមាជិកគ្រួសារ​ និង​មិត្តភក្តិ​ឲ្យ​ចូលរួម​ប្រតិបត្តិ​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ឬ​ប្រការ​ដែល​បាន​ចែង​ខាងលើ​។​
ក្នុង​ការ​ជំរុញ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង​នេះ​ ទន្ទឹម​នឹង​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ ស្នើ​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​ ចាត់​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ​ថ្ងៃ​នៅ​គ្រប់​គោលដៅ​ច្រក​ចេញចូល​ក្រសួង​ ឬ​អង្គភាព​ក្រោមឱវាទ​ អំពី​សកម្មភាព​ប្រតិបត្តិ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​របស់​មន្ត្រី​គ្រប់​រូប​ នូវ​ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​ ការ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ចំពោះ​អ្នក​អង្គុយ​កៅអី​ខាង​មុខ​នៃ​រថយន្ត​ និង​ការ​បំពាក់​ស្លាក​លេខ​យានយន្ត​ ដើម្បី​មាន​វិធានការ​អប់រំ​ណែនាំ​ជាក់ស្តែង​ និង​ជូនដំណឹង​ជា​បន្ទាន់​ទៅ​សា​ម៉ី​អង្គភាព​ក្នុង​ករណី​ល្មើស​មិនរាងចាល​ ដើម្បី​ចាត់វិធានការ​រដ្ឋបាល​ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1495 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8644 នាក់
ខែនេះ :
28197 នាក់
3 ខែនេះ :
62030 នាក់
សរុប :
2512737 នាក់