សមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនមនុស្ស៥នាក់ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទបង្កប់ក្នុងទីតាំងមាន់ជល់ប្រទះឃើញគ្រឿងញៀន!
ខេត្តកំពង់ស្ពឺ: ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ រួមជាមួយគ្រឿងញៀនដែលបង្កប់ ក្នុងទីតាំងមាន់ជល់
មួយកន្លែងក្នុងខេត្តកំពង់ស្ពឺត្រូវបានគណបញ្ជាការឯកភាពខេត្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប។ដោយ ឃាត់ខ្លួនបានមនុស្ស៥នាក់និងដកហូតគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន១០កញ្ចប់មូតូ៦គ្រឿងមាន់ជល់២០ក្បាលដាវសុាំម៉ូរៃ៣ដើមពូថៅចំនួន១។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០១៧ក្នុងភូមិសាស្ត្រភូមិព្រៃកែសឃុំព្រៃវិហារសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា:ដោយអនុវត្តទៅតាមបទបញ្ជារបស់ឯកឧត្តមវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តនិងអធិការដ្ឋាននគរបាលស្រុកបានចុះបង្ក្រាបជាក់ស្តែងបទល្មើសគ្រឿងញៀន និងល្បែងជល់មាន់ នៅមូលដ្ឋានភូមិព្រៃកែស ឃុំព្រៃវិហារ ឃាត់ខ្លួនមេឃ្លោង ហៃ ចិត្រា និងបក្សពួក សរុបទាំងអស់ចំនួន៥នាក់និងដកហូតនូវវត្ថុតាងមួយចំនួនរួមមាន៖គ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន១០កញ្ចប់មូតូ៦គ្រឿងមាន់ជល់២០ក្បាលដាវសុាំម៉ូរៃ៣ដើមពូថៅចំនួន១ដើ៎ម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺអនុវត្តទៅតាមច្បាប់៕