ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកអភិបាលក្រុងប៉ោយប៉ែត ចំណាយក្នុងមួយថ្ងៃៗ រាប់សែនបាតជូនពលរដ្ឋចូលថៃ ?
Fri,10 February 2017 (Time 07:42 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1199នាក់)


បន្ទាយមានជ័យៈ លោក ង៉ោ ម៉េនជ្រួន អភិបាលក្រុងប៉ោយប៉ែត ធ្លាប់បានប្រាប់អ្នកសារព័ត៌មានអំពីគុណ សម្បត្តិរបស់លោក ដែលលោកបានជួយសម្រួលដល់ប្រជាពលរដ្ឋ ចេញចូលប្រទេសថៃ មិនបង់ចាំបាច់បង់ថ្លៃសំបុត្រ ដោយលោកជាអ្នកបង់សងជំនួស ក្នុង១ថ្ងៃៗ រាប់សែនបាត ។ តើថវិកានេះ លោកអភិបាលក្រុងប៉ោយប៉ែត ដកថវិកាខ្ទង់ណា ??

នៅក្នុងវីដែអូឃ្លីបពីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបានបង្ហាះកាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៧ របស់  Account  ឈ្មោះ   Nhim Peoung  លោកអភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថាៈ លោកបាន ប្រជុំជាមួយគណៈកម្មការ ក្នុងកងកំលាំងឯកភាពក្រុងប៉ោយប៉ែត ដោយមានទាំងមន្ត្រីច្រកអន្តោបវេសន៍ ដើម្បីធ្វើការជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់បង់លុយថ្លៃសំបុត្រចូលទៅផ្សារុងគ្លឿប្រទេសថៃ ក្នុង ១ នាក់ ១០បាតនោះទេ ។ ក្នុងការកកស្ទះមានទាំងរថយន្តផង និង អាជីវករ អ្នកអូសរទេះផងនោះ លោកកំពុងតែមានគោលការណ៍ បើកច្រកបន្ថែមទៀត ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចេញចូលទឹកដីថៃ ។ ក្នុងនោះ លោកបានបញ្ជាក់បន្ថែម រាជរដ្ឋាភិបាលគ្រោងរៀបចំបើកមួយនៅចំណុច ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាច្រកពាណិជ្ជកម្ម ដើម្បីជួយសម្រួល កុំឲ្យមានការកកស្ទះ នៅច្រកអន្តរជាតិប៉ោយប់ែត ។ 

ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលមានអាជីវករ អ្នកអូសរទេះ កម្មករ ដែលធ្វើដំណើរចូលផ្សារលុងគ្លឿប្រទេសថៃនោះ លោកបានបោះពុម្ពសំបុត្រ ក្នុង ១ថ្ងៃ អស់សំបុត្រ ១៨០ ក្បាលស្មើនិង ១៨០០០ សន្លឹក បើសិនជាប្រជាពលរដ្ឋត្រូវបង់លុយកាក់ កាក់ក្នុង ១ នាក់តំលៃ១០បាត គឺ ១៨០០០០( ដប់ប្រាំបីម៉ឺន)បាត  ។ ក្នុងនោះដែរ លោកបានចំណាយទៅលើថ្លៃបោះពុម្ពសំបុត្រក្នុង ១ថ្ងៃ អស់ទឹកប្រាក់ ៥០០០ (ប្រាំពាន់) បាត ។ 

សូមបញ្ជាក់ថាៈ ការជួយសម្របសម្រួលនេះ ក្រោយពីឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ចេញលិខិតលេខ ០១១/១៧/ ស ជ ណ ចុះថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៧ របស់សាលា ខេត្តបន្ទាយមានជ័យ បានជម្រាបជូន លោកប្រធានត្រួតពិនិត្យច្រកទ្ធារអន្តរជាតិប៉ោយប៉ែត ដែលជាការបញ្ឈប់យកថ្លៃលក់សំបុត្រ ក្នុង ១ នាក់ ១០បាត ពីអាជីករ ក្រុមកម្មករ អូសទេះ កម្មករផ្សារថៃ ដែលមានគោលបំណង ចូលទៅផ្សារលុងគ្លឿ ទឹកដីថៃ។ ក្នុងការអនុវត្តន៍សេចក្តីជូនដំណឹងនេះ មន្ត្រីក្រុងប៉ោយប៉ែត បានយកទៅអនុវត្តភ្លាម នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១៧ ដោយបានឲ្យប្រជាពលរដ្ឋចូលផ្សារថៃដោយសេរីមិនបានជូនសំបុត្រដូចមុនៗឡើយ។ នៅពេលប្រជាពលរដ្ឋ ចូលដល់ទឹកដីថៃ ខាងតម្រួតព្រំដែនថៃ បានឆែកឆេររកសំបុត្រ តែមិនមានឯកសារគ្រប់គ្រាន់ ភាគីថៃមិនអនុញ្ញាតឲ្យចូលទៅកាន់ទឹកដីថៃ ទើបប្រជាពលរដ្ឋខ្មែរបានត្រឡប់មកទាមទារឲ្យ អាជ្ញាធរចេញលិខិតបញ្ជាក់ឲ្យបានត្រឹមត្រូវវិញ ។ នេះ ដោយសារតែការដាក់បទបញ្ជាចេញពីថ្នាក់លើ មន្ត្រីថ្នាក់ក្រោមមិនយល់ ទើបអនុវត្តខុស នាំឲ្យមានចលាចល ស្ទះផ្លូវច្រកចូលទ្ធារអន្តរជាតិប៉ោយប៉ែត ។ ក្នុងការអះអាងរបស់លោក ង៉ោ ម៉េនជ្រួន អភិបាលក្រុងប៉ោយប៉ែតថាៈ ក្នុង ១ ថ្ងៃ ត្រូវប្រើសៀវភៅជាសំបុត្រ អស់ចំនួន ១៨០ ក្បាល ស្មើនិង ១៨០០០ សន្លឹក បើគិតជាប្រាក់ស្មើ ១៨០០០០បាត នោះ ។ តែបើសិនជា ការគិតតាំងពីលោក ចូលកាន់ដំណែងជាអភិបាលក្រុងប៉ោយប៉ែត តាំងពីឆ្នាំ២០១៤ មក ហើយមន្ត្រីច្រកអន្តោបវេសន៍ បានលក់ សំបុត្រជូនអាជីវករ ក្រុមកម្មករអូសរទេះ កម្មករ ក្នុងមួយ ថ្ងៃៗ ទទួលបានថវិកាយ៉ាងច្រើនសន្ធឹកសន្ធប់ ថាតើប្រាក់ដែលប្រមូលបាននោះ ចូលថង់ថវិការបស់រដ្ឋទេ ? បើតាមមន្ត្រីពន្ធដារ និង មន្ត្រីគយ បានផ្តល់បទសំភាសន៍ ជាមួយសារព័ត៌មានខ្មែរជាយដែនថាៈ មានតែនាយកដ្ឋានពន្ធដា និងនាយកដ្ឋានគយនិងរដ្ឋករ ទេ ដែលជាអ្នករកលុយចំណូលចូលថវិកាជាតិ ។ ចុះចំណែកមន្ត្រីអន្តោបវេសន៍ ដែលបានចំណូលពីការលក់សំបុត្រ ក្នុងមួយថ្ងៃៗ រាប់សិបម៉ឺនបាតនោះ ជាចំណូលចូលថវិកាជាតិដែរ ទេ ? ។ មួយវិញទៀត លោកអភិបាលក្រុងប៉ោយប៉ែត បានលើកឡើងថាៈ គ្រាន់តែចំណាយក្នុងមួយថ្ងៃៗ សម្រាប់សំបុត្រចែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ អាជីវករ កម្មករអូសរទេះ និង កម្មករផ្សារថៃ អស់ចំនួន ៥០០០ បាត ដោយមិនបានបញ្ជាក់ថា ថវិកានេះ អ្នកណាអ្នកចេញនោះទេ ហើយប្រភពថវិកាចំណាយនោះ ត្រូវដកចេញពីខ្ទង់ណា នៅក្នុងថវិការបស់រដ្ឋ ។ ក្នុងមួយឆ្នាំម្តងសភាជាតិ បានអនុម័ត្រថវិកាជាតិរួចហើយ សម្រាប់ក្រសួងនីមួយៗចំណាយក្នុង១ ឆ្នាំ ។ ចំណែកខ្ទង់ថវិកាដែលលោកអភិបាលក្រុងអះអាងនោះ  ប្រហែលសុំសភាអនុម័តថវិកាជាតិថែមទៀត ? ។

លិខិតរបស់ឯកឧត្តមអភិបាលខេត្ត បានជូនដំណឹងដល់មន្ត្រីត្រួតពិនិត្យច្រកទ្ធារអន្តរជាតិនោះ ត្រូវបានលោក អភិបាលក្រុងលាតត្រដាង នូវ ថវិកាចំណូល ដែលមិនបានចូលរដ្ឋ និង ការចំណាយ មិនមានប្រភពច្បាស់លាស់នេះ គួរណាស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យ និង ស៊ើបអង្កេត លើរឿងទាំងអស់នេះ ដើម្បីពង្រឹងនូវច្បាប់ ប្រសើរជាងទុកបណ្តែតបណ្តោយឲ្យមានមន្ត្រីអនុវត្ត ប្រឆាំនិងច្បាប់ បែរមិនមានការចាត់វិធានការ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
136 នាក់
ម្សិលមិញ :
936 នាក់
សប្តាហ៍នេះ :
2656 នាក់
ខែនេះ :
21636 នាក់
3 ខែនេះ :
68403 នាក់
សរុប :
2361254 នាក់