ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខយុវជនពិការ ក្នុងអង្គការសម្ព័ន្ធ នារីពិការ ក្នុងក្រុង ព្រៃវែង ខេត្តព្រៃវែង
Fri,10 February 2017 (Time 03:40 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 897នាក់)


ភ្នំពេញៈ ក្នុងពេលព្រលឹមស្រាង សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានធ្វើដំណើរ ឆ្ពោះទៅខេត្តព្រៃវែង ដើម្បីអញ្ជើញសួរសុខទុក្ខយុវជនពិការ ក្នុងអង្គការសម្ព័ន្ធ នារីពិការ  ។ សម្តេចបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ទោះជាចាស់ជរា ពិការ និងគថ្លង់ ព្រមទាំងអ្នកមានផ្ទុកមេរោកអេដស៍ សម្តេចមិនដែលរើសអើងឡើយ ។ 

ម៉ោង៥ និង៣០នាទីខ្ញុំបានចេញពីផ្ទះក្នុងដំណើរឆ្ពោះមកកាន់ខេត្តព្រៃវែង។ ពេលនេះខ្ញុំបានស្ថិតក្នុងខេត្តព្រៃវែងរួចទៅហើយ។ ប្រទេសមានសុខសន្តិភាព និងមានផ្លូវ ស្ពានល្អវាងាយស្រួលបែបនេះ។ ខាងក្រោមនេះ ដែលសម្តេចបានបង្ហោះនៅក្នុង បណ្តាញហ្វេសប៊ុកផ្ទាល់របស់សម្តេច ដែលមានខ្លឹមសារ ដូចខាងក្រោមៈ 

ខ្ញុំឃើញប្រជាជនធ្វើដំណើរតាមដងផ្លូវដោយគ្មានការភ័យខ្លាច ទោះបីមិនទាន់ភ្លឺក៏ដោយ។ ខេត្តព្រៃវែង និងខេត្តស្វាយរៀងមុនពេលមានស្ពានព្រែកតាមាក់ និងស្ពានអ្នកលឿងហាក់នៅសែនឆ្ងាយដែលត្រូវឆ្លងសាឡាងឬទូកដរដោយលំបាក តែពេលនេះត្រូវឆ្លងស្ពានដោយងាយស្រួល។ដូចខេត្តនានាដែរ ខ្ញុំនឹងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដើម្បីពិនិត្យមើលសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមត្រូវដោះស្រាយ។

ខ្ញុំមិនភ្លេចនឹងទៅសួរសុខទុក្ខចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលាខ្លះ តាមលទ្ឋភាពពេលវេលាដែលអាចធ្វើទៅបាន។ សូមអធ្យាស្រ័យពី លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗសិស្សានុសិស្សនៃសាលានានាដែលខ្ញុំមិនទាន់បានទៅដល់។

សូមជូនពរបងប្អូនជនរួមជាតិ ពិសេសបងប្អូននៅខេត្តព្រៃវែងជួបតែសេចក្តីសុខ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
157 នាក់
ម្សិលមិញ :
936 នាក់
សប្តាហ៍នេះ :
2677 នាក់
ខែនេះ :
21657 នាក់
3 ខែនេះ :
68424 នាក់
សរុប :
2361275 នាក់