ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អឺរ៉ុប​បន្ថែម​ប្រាក់​ជំនួយ​ ៣៤០​លាន​ដុល្លារ​ ឱ្យ​រដ្ឋាភិបាល​ថ្មី​នៅ​ Gambia​
Sat,11 February 2017 (Time 05:34 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1648នាក់)


អន្តរជាតិ៖
​សហភាព​អឺរ៉ុប​ប្រកាស​ផ្ដល់​ជំនួយ​នូវ​ទឹកប្រាក់​ ៣៤០​លាន​ដុល្លារ​បន្ថែម​ទៀត​ ឱ្យ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ Gambia​ ដើម្បី​ស្ដារ​ការ​អភិវឌ្ឍន៍​ប្រទេស​នេះ​ឡើង​វិញ​ បន្ទាប់​ពី​ការ​គ្រប់គ្រង​របស់​ជន​ផ្ដាច់​ការ​ Jammeh​ រយៈពេល​ ២២​ឆ្នាំ​ ។
 
​កាលពី​ស​ប្ដា​ហ៍​ មុ​ហន​ សហភាព​អឺរ៉ុប​បាន​ ផ្ដល់​ជំនួយ​ជា​បន្ទាន់​ម្ដង​ហើយ​ នូវ​ទឹកប្រាក់​ ៣៦​លាន​ដុល្លារ​។​ការ​ផ្ដល់​ជំនួយ​ដ៏​សន្ធឹកសន្ធាប់​របស់​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ លោក​ Adama​ Barrow​ បាន​ត្អូញត្អែរ​ថា​ ប្រទេស​របស់​លោក​នឹង​ជួប​គ្រោះអាសន្ន​ ដោយសារ​តែ​លុយ​ ដើម្បី​អភិវឌ្ឍ​ជាតិ​ និង​ទ្រទ្រង់​បៀ​វ​វត្សរ៍​មន្ដ្រី​រដ្ឋការ​ ត្រូវ​បាន​លួច​ដោយ​អតីត​រដ្ឋការ​របស់​លោក​ Jammeh​  ។​
 
​តាម​ប្រភព​របស់​ គេហទំព័រ​ Joloff​ news​  លោក​ Jammeh​ ខ្លួន​លោក​ផ្ទាល់​ ក៏​បាន​លួច​លុយ​ពី​រតនាគារ​ ១១​លាន​ ៤​សែន​ដុល្លារ​អា​មេ​រិ​ក​ យក​ទៅ​តាម​ខ្លួន​ ពេល​លោក​រត់​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​គី​នេ​។​
 
Neven​ Mimica​ ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ប្រតិបត្តិការ​អន្ដរជាតិ​ បាន​សាទរ​ការ​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​នៅ​ប្រទេស​ Gambia​ ដោយ​បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​សន្យា​ដ៏​រឹង​មាំ​ ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​ ឡើង​វិញ​៕​        ប្រភព​:Joloff​ news​ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
116 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7265 នាក់
ខែនេះ :
26818 នាក់
3 ខែនេះ :
60651 នាក់
សរុប :
2511358 នាក់