ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្រ្តីក្រីក្ររើសអេបចាយ ត្រូវបានរថយន្តប៉ូលិសស្នងការខេត្តបន្ទាយមានជ័យ​ បុកបាក់ជើង ៣ កំណាត់
Sat,11 February 2017 (Time 12:56 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1248នាក់)


បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងតាំងពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ប្រហែល ៧និង ២៨ នាទីយប់ មកលើស្ត្រីក្រីក្រ រើសអេបចាយ បាក់ជើងបី កំណាត់ រថយន្តបង្កជារថយន្តប៉ូលិសស្នងការខេត្តបន្ទាយមានជ័យ ។ ស្ត្រីរងគ្រោះចោទថា ប៉ូលិសមានចេតនាបើកបុក តែប៉ូលិសអះអាងថា ស្ត្រីនោះរត់ចូលឡានប៉ូលិសទៅវិញ ។ តែស្ត្រីរងគ្រោះមិនទាន់បានទទួលយុត្តិធម៌នៅឡើយ កំពុងតែ ដង្ហោយហៅរកយុត្តិធម៌ ទាំងទឹកភ្នែក ។ 

          ស្រ្តីក្រីក្ររើសអេបចាយ ឈ្មោះ ហេង ស្រីម៉ៅ អាយុ២៨ ឆ្នាំ មានទីលំនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅក្នុងបន្ទុកគ្រួសាររបស់នាង មាន កូនចំនួន ៤ នាក់តូចៗ ហើយកូនពៅចុងក្រោយទើបអាយុ ២ ខែ ។ មុខរបររបស់ស្ត្រីរងគ្រោះជា អ្នករើសអេបចាយ ដើម្បីផ្គត់ផ្គង់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។

          ដេកនៅលើគ្រែមានជើងអបដោយគ្រាសរបស់មន្ទីរពេទ្យមិត្តកម្ពុជា ជប៉ុន ដែលមានកូន ទើបអាយុ ២ ខែ កំពុងតែបោះដៅស្វិត មិនមានទឹកដោះផងនោះ ស្រ្តីរងគ្រោះបាននិយាយតិៗ ផ្តល់ដល់សារព័ត៌មានខ្មែរជាយដែនថាៈ ខ្ញុំសព្វថ្ងៃមិនមានមុខរបរណាទេ ក្រៅពីដើររើបអេបចាយ ចិញ្ចឹមគ្រួសារបានលុយកាក់បន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ក្នុងមុខរបរនេះ ខ្ញុំ មានការលំបាកយ៉ាងខ្លាំងរកកំរ៉ៃបាន១ ថ្ងៃ ចាប់ពី ២០០០រៀល ទៅ ៥០០០រៀល ។នៅពេលខ្លះ ខ្ញុំស៊ីឈ្នួលលាងចានឲ្យគេ ដើម្បីបានប្រាក់ ។នៅថ្ងៃកើ់តហេតុថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៧ ពេលព្រឹកខ្ញុំជាមួយប្តីខ្ញុំមានទំនាស់គ្នា ហើយខ្ញុំបាន យកកូនទាំង៤នាក់ ដើររើសអេបចាយ រហូតដល់វត្តសមាធិផល (ហៅវត្តលោកយួន) លក់បានលុយចំនួន ១០០០រៀល តែដោយសារតែលុយនេះ មិនអាចគ្រប់នឹងទិញអាហារឲ្យកូន ញាំបាន ទើបខ្ញុំទៅស៊ីឈ្នួលលាងចាននៅផ្សារបន្ថែមទៀត បានលុយចំនួន ២០០០រៀល បានយកលុយនោះទៅទិញបាយឲ្យកូនទាំង៤ ហូបនៅផ្សាររ៉ាចាស់  ហើយខ្ញុំបានផឹកស្រា ស អស់ចំនួន ៣០០ រៀល ។ ក្រោយពីផឹកខ្ញុំនឹកស្រណោះខ្លួនឯងលំបាកពេក អង្គុយយំ ហើយកូនៗ របស់ខ្ញុំនៅជិតនោះ កន្លែងនោះជិតប៉ូលិសដាក់ប៉ុស្តិ៍យាមមួយ ។ ប៉ូលិសចូលមកសួរហើយបាន ឲ្យខ្ញុំទៅវិញ តែខ្ញុំមិនព្រមទៅដោយសារតែមានទំនាស់ជាមួយប្តីខ្ញុំ ទើបប៉ូលិសហៅប្តីខ្ញុំមក ប្តីនាងខ្ញុំបានយកកូនទាំង៤ទៅអស់ នៅតែខ្ញុំម្នាក់ឯង ប៉ូលិសបានយកម៉ូតូមកយកខ្ញុំ នាងខ្ញុំ មិន ព្រមទៅ ទើបប៉ូលិសយកកាំភ្លើងវែងវាយមកលើខ្ញុំ ចំនួន ១ ស្វាយកាំភ្លើង ត្រូវចំក្បាលសៀតផ្កា ខាងស្តាំបណ្តាលឲ្យជាំ (មិនស្គាល់ឈ្មោះប៉ូលិសតែនៅចាំមុខ ជាប៉ូលិសស្នងការ ) ។ បន្ទាប់មកបានមានប៉ូលិសម្នាក់ ទៀត បានមកដល់ថាជាមេគេ បាននិយាយជាមួយខ្ញុំ ទើបព្រមទៅដោយបានដឹកឡានជូននាងខ្ញុំ ដល់ផ្ទះ ។ ដោយសារមានទំនាស់ក្នុងគ្រួសារ ខ្ញុំបានដើរចេញពីផ្ទះម្នាក់ឯងដើររើសអេបចាយតាម ច្រកល្ហក រហូតដល់មុខវិទ្យាល័យហ៊ុន សែន ខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ វេលាម៉ោងប្រហែល ៧និង ២៨នាទីយប់ កំពង់តែឈរនៅខាងស្តាំដៃ មានឡាន ប៉ូលិសបានបើកមកតម្រង់ខ្ញុំ នាងខ្ញុំបានរត់ទៅខាងឆ្វេងឡាននោះបានបើកតម្រង់ទៅខាងធ្វេង ទើបខ្ញុំមកខាងស្តាំ ទើបឡានរបស់ប៉ូលិសនោះ បើកបុកខ្ញុំពេញទំហឹង  ។ ក្រោយពីបុកហើយប៉ូ លិសបានលើកខ្ញុំដាក់ឡានទៅពេទ្យបង្អែកក្រុងសិរីសោភ័ណ តែពេទ្យគេមិនមានឧបករណ៍គ្រប់ទើប ប៉ូលិសបញ្ជូនខ្ញុំមកពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ប៉ូលិសបានយកខ្ញុំមកដាក់ចោលនៅមន្ទីរពេទ្យនេះ មិនដែលមានអ្នកណាសួរនាំទេ ទុកចោល។ ក្រោយពីគ្រោះថ្នាក់នេះកើតឡើង ខ្ញុំមិនមានទឹកដោះឲ្យកូនបៅទេ កូនប្រុសខ្ញុំអាយុទើបតែ ២ខែ បានត្រឹមតែបៅដោះស្វិតមិនទឹក ។ ក្នុងការទទួលបានយុត្តិធម៌ ខ្ញុំមិនដឹងប្តឹងទៅអ្នកណាទេ ដោយសារតែខ្ញុំមានជីវភាពក្រីក្រនេះ ។បើតាមសម្តីរបស់គ្រូពេទ្យដែលមានវេនប្រចាំការថ្ងៃកើតហេតុនោះបានបញ្ជាក់ថាៈ ស្ត្រីរងគ្រោះ នេះបានបាក់ជើងខាងស្តាំ ៣ កំណាត់ ហើយគ្រូពេទ្យកំពុងតែជួយសង្គ្រោះ ។ ស្ត្រីនេះមកដល់ មន្ទីរពេទ្យ ប៉ូលិសជាអ្នកនាំមក ដោយប៉ូលិសនិយាយថា ស្ត្រីនេះបានរត់ចូលឡានគាត់ មិនមែន ជាការបើកបុកទេ ។ក្នុងការចូលរួមអង្កេតករណីនេះ មានអង្គការអាដហុក និង អង្គការលីកាដូ ប្រចាំខេត្តបន្ទាយមាន ជ័យ តែសារព័ត៌មានជាយដែន បានទាក់ទងហើយ តែទទួលបានចម្លើយថាៈ កំពុងតែធ្វើការស៊ើប អង្កេត  ។ ក្នុងការចុះផ្សាយជាបន្តបន្ទាប់ក្នុងករណីនេះមានការប្រែប្រួល ឬ ព័ត៌មានបន្ថែម ៕

khmercheayden17@gmail.com

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
936 នាក់
សប្តាហ៍នេះ :
2643 នាក់
ខែនេះ :
21623 នាក់
3 ខែនេះ :
68390 នាក់
សរុប :
2361241 នាក់