ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នារីក្រមុំកូនមន្រ្តីរដ្ឋសភាម្នាក់ ត្រូវជនចោរចូលទៅរឹតកសម្លាប់ ដល់ក្នុងបន្ទ​ប់ដេក​ ប្លន់យកគ្រឿងអលង្ការ និងទូរស័ព្ទ នៅខណ្ឌច្បារអំពៅ!
Fri,10 February 2017 (Time 06:47 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 787នាក់)


ភ្នំពេញ៖ 
នារីក្រមុំម្នាក់ដែលជាកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹតកសម្លាប់ដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការអស់។ 
 
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 
 
សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។ 
 
តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់។ 
 
នៅពេលមានករណីនេះកើតឡើងទាំងអាជ្ញាធរ​ និងសមត្ថកិច្ចជំនាញបានចុះទៅសួរនាំ​ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់។  ជុំវិញបញ្ហានេះ មជ្ឈដ្ឋាន ជុំវិញ បាន លើកឡើងថា បច្ចុប្បន្ន នេះ នៅទីក្រុងភ្នំពេញ ពិតជាគួរ ឲ្យខ្លាច មែនទែនព្រោះតែសកម្មភាព ចោរប្លន់ កាន់តែសាហាវ ហើយសូម្បីតែផ្ទះតំណាងរាស្ត្រក៏លោកចោរ មិនញញើតក្នុងការប្លន់ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
167 នាក់
ម្សិលមិញ :
936 នាក់
សប្តាហ៍នេះ :
2687 នាក់
ខែនេះ :
21667 នាក់
3 ខែនេះ :
68434 នាក់
សរុប :
2361285 នាក់