ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ធ្វើប័ណ្ណឆ្លងព្រំដែន ចេញ-ចូល ប្រទេសថៃ ប្រជាពលរដ្ឋខ្មែរ ថ្អូញថ្អែថា ពិបាកជាង ទៅសុំភ្លើងយក្សទៀត!
Sun,12 February 2017 (Time 08:53 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1057នាក់)


ក្រុងប៉ោយប៉ែត ៖ក្រុមប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ទីរួមខេត្តបន្ទាយមានជ័យ និងតាមខេត្តផ្សេងៗទៀត ជាប់ព្រំដែន កម្ពុជា-សៀម មានការរអ៊ូ រទាំយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចសៀម ឱ្យពួកគាត់ រងចាំធ្វើលិខិត ឆ្លងដែន ចូលទឹកដីសៀមមានរយៈពេលយូរ ពិបាកដូចជាទៅសុំភ្លើងយក្សអីចឹង។
 
យ៉ាងហោចណាស់ ក៏មានពលរដ្ឋខ្មែរ មិនតិចជាង០៥រយនាក់ ទៅ០៦រយនាក់ ក្នុងមួយថ្ងៃៗ ដើម្បីធ្វើ កាត និងធ្វើប័ណ្ណព្រំដែន(border pass ) ចូលទៅរកស៊ីទទួលទាន ជាអាជីវករ និងជាកម្មករ ផ្សេងៗ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ឈម និងច្រកខ្លងឡឹក ស្រុកអរ័ញ្ញ ប្រទេសសៀម។
 
ក្រុមប្រជាពលរដ្ឋខ្មែរ ត្រូវគេឱ្យអង្គុយ តម្រង់ជួរ គ្នា យ៉ាងច្រើនណែនណាន់តាន់តាប់ ដូចសត្វធាតុ ក្រោមអាកាសធាតុ ក្តៅហែង ស្ទើរខ្លោចសាច់ ដោយពួកសៀម តម្រូវឱ្យចាប់លេខរៀង។ របៀបធ្វើការងារ របស់ពួកគេ គឺមិនខុសពី ដំណើរសត្វខ្យង ហែលឆ្លងមហា សមុទ្រ ឬសត្វអណ្តើក ហែលឆ្លងទន្លេ ឡើយ គឺសែន មហាសែនយឿតក្រៃពេក កន្លង មើលទៅដូច មានចេតនា មើលងាយ មើលថោក ដល់ពលរដ្ឋ កម្ពុជាអីចឹង ដោយពួកគេ( សៀមនិងខ្មែរ ស៊ីឈ្នួលបំរើបរទេស) មិនបានគិតអំពីពេលវេលា ដ៏មានតម្លៃ របស់ បងប្អូនខ្មែរ យើងឡើយ ធ្វើឱ្យពួកគាត់រងចាំរាប់ម៉ោង ខាតពេល វេលាអត់ប្រយោជន៍។
 
ក្រុមប្រជាពលរដ្ឋខ្មែរ បានដាក់សំណួរ សួរថា តើ ខាងភាគី សៀម ខ្វះបុគ្គលិក ធ្វើការឬក៏ គ្មានលុយជួលបុគ្គលិក បានជាមានការយឿតយ៉ាវបែបនេះ ពីព្រោះក្រុមប្រជាពលរដ្ឋដែល គាត់ ទៅធ្វើ កាត ឬ បដឺផាស បានបង់លុយជូន លោក ប៉ូលិសអន្តោប្រវេសន៍ខ្មែរ រួចរាល់ហើយ ក្នុងម្នាក់ៗ ចាប់ពីតម្លៃ២៥,០០០រៀល សម្រាប់អ្នករស់នៅក្រុងប៉ោយប៉ែត រហូតដល់ ទៅ ជាងមួយពាន់បាត(លុយសៀម) សម្រាប់អ្នករស់នៅខេត្ត ឆ្ងាយៗ ។
 
ពាក់ព័ន្ធនិងបញ្ហាខាងលើនេះ ភាគីអាជ្ញាធរ កម្ពុជា ដែលមានលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ជាគណៈបញ្ជាការឯកភាព ក្រុង ក៏ដូចជាសមត្ថកិច្ច អន្តោប្រវេសន៍ខ្មែរ ដែលមាន លោក សុឹម សំអាត ជាប្រធានប៉ុស្តិ៍ គួរតែ មានវិធានការ ជួបប្រជុំសុំសម្រួលភាគីសៀម អោយធ្វើការងារ សម្រួលជូនពលរដ្ឋខ្មែរ ដែលស្នើរសុំធ្វើលិខិត ឆ្លងដែន ឱ្យមានភាពរហ័សផង កុំម៉ាម៉ា យកតែស៊ង ពីព្រោះរាស្ត្រខ្មែរ ជាអ្នកបង់លុយអោយពេញថ្លៃ អត់បានសុំអស់ លោក ចូលដោយ free ៗឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
87 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7547 នាក់
ខែនេះ :
27479 នាក់
3 ខែនេះ :
62019 នាក់
សរុប :
2512884 នាក់