ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ភ្នំពេញៈ សារព័ត៌មានជាយដែន សង្ខេបព្រឹត្តិការណ៍ខ្លះៗប្រចាំសបា្តហ៍
Sat,11 February 2017 (Time 07:16 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1239នាក់)


ភ្នំពេញៈ សារព័ត៌មានជាយដែន សង្ខេបព្រឹត្តិការណ៍ខ្លះៗប្រចាំសបា្តហ៍កម្ពុជា 

បញ្ហានយោបាយៈ បញ្ហានយោបាយនៅកម្ពុជា មានបក្សនយោបាយចំនួន៤៤គណបក្ស បានចុះបញ្ជីរួចរាល់ហើយ និងចំនួន២៣គណបក្សទៀត ពុំទាន់បានចុះបញ្ជីនៅឡើយ នេះបើតាម សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៦ ។ គណបក្សនយោបាយសរុប មានចំនួន ៦៧ គណបក្សនយោបាយ ដែលត្រូវប្រគួតប្រជែងបោះឆ្នោត ឃុំ/សង្កាត់នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ និង បោះឆ្នោតសភាជាតិ នៅក្នុងឆ្នាំ២០១៨ ខាងមុខ ។ ក្នុងចំណោមគណបក្ស នយោទាំង៦៧នោះ ត្រូវបានគេមើលឃើញ មានតែគណបក្សនយោបាយចំនួន ២ ប៉ុណ្ណោះ ដែល កំពុងតែលេចមុខមាត់ ហើយប្រជាពលរដ្ឋកម្ពុជាបានស្គាល់ច្បាស់ មានគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ដឹកនាំដោយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំណែកគណបក្សសង្គ្រោះ មានលោក សម រង្ស៊ី និង លោក កឹម សុខា ដែលត្រូវបានគេឲ្យរហ័សនាមថា” សេះទឹម” ជាគណបក្សប្រឆាំង ។

គណបក្សទាំងពីរនេះ មានកំលាំងគាំទ្រប្រដមប្រសងគ្នា អាចប្រគួតប្រជែងគ្នាបាន ។ ក្នុងចំណោមគណបក្សនយោបាយទាំង ៦៧គណបក្សនយោបាយ មានតែគណបក្សប្រជាជនទេ ដែលជាម្ចាស់ខ្សែក្រវ៉ាត់ ចំណែកគណបក្សនយោបាយផ្សេង បានត្រឹមតែឡើងប្រគួតយកខ្សែក្រ វ៉ាត់ នៅក្នុងឆ្នាំ២០១៧ និង ឆ្នាំ២០១៨ ខាងមុខ ។

គណបក្សប្រជាជនកម្ពុជា ជាម្ចាស់ខ្សែក្រវ៉ាត់ ជាអ្នកកាន់អំណាចអស់រយៈពេលច្រើនឆ្នាំមកហើយ តែងតែមានកំហុសជាច្រើន ដូចជាៈ ការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ភ្នំ រ៉ែ និងបញ្ហាជម្លោះដីធ្លី មិនទាន់បានដោះស្រាយ ការបណ្តេញចេញដោយបង្ខំ ការស្លាប់មនុស្ស ដោយមានការបាញ់ ដោយកាំភ្លើង ....ជាដើម ក្នុងខណៈពេលដែលខ្លួនកាន់អំណាច ។ ទោះជាមានកំហុសក្នុងពេល ខ្លួនកាន់អំណាចនេះក៏ដោយ ក៍សមាជិករបស់គណបក្សប្រជាជនកម្ពុជា មិនមានការជាប់បណ្តឹង នៅតុលាការ ឬ ជាប់ទោសទណ្ឌណាមួយទេ ។

ចំណែកគណបក្សសង្គ្រោះជាតិ ដែលទើបតែកកើតឡើងកាលពីឆ្នាំ២០១៣នោះ ទោះជាមានកៅអី នៅក្នុងសភាជាតិចំនួន ៥៥ កៅអីក៏ដោយ ក៏មិនសូវបានសុខប៉ុន្មានដែរ ។ ដោយសារតែសមាជិក សភារបស់គណបក្សនយោបាយមួយនេះ ត្រូវបានជាប់បណ្តឹងនៅតុលាការ និង សមាជិកមួយចំ នួនទៀត កំពុងតែជាប់ពន្ធនាគារ និងនិរទេសខ្លួននៅក្រៅប្រទេស ព្រោះតែការសម្តែងមតិ ។ នៅពេលថ្មីៗនេះ ប្រធានគណបក្ស សង្គ្រោះ ត្រូវបានសមាជិកសភាជាតិ មកពីគណបក្សប្រជាជនកម្ពុជា រៀបចំ កែប្រែរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលបានកំណត់ទៅលើអ្នកនយោបាយ ធ្លាប់មានទោស មិនត្រូវឲ្យធ្វើជាមេបក្សទេ ។ ក្នុងការរៀបចំអនុវត្តម័តច្បាប់នេះ ដោយត្រូវបានអ្នកវិភាគនយោបាយបានយល់ឃើញថា” គណបក្សប្រជាជនកម្ពុជា កំពុងតែមានការភិតភ័យ ចំពោះមេបក្សន យោបាយដែលជាគណ បក្សប្រឆាំង មានលោក សម រង្ស៊ី និង លោក កឹម សុខា (ជាសេះទឹម)នោះ

លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែនិរទេសខ្លួនជ្រកកោណនៅក្រៅប្រ ទេស  ។ ចំណែកនៅកម្ពុជាវិញ ត្រូវបានសមាជិកគណបក្សប្រជាជន ប្តឹងទៅតុលាការជាច្រើន ករណី ហើយចំណែកសមាជិកសភាជាតិ ជាសមាជិកគណបក្សប្រឆាំង កំពុងតែមានប្រជាប្រិយ ខាងអាស្រូវផ្លូវភេទ សូម្បីលោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីរឿងនេះដែរ ។ នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានដាក់ពាក្យលាលែងពីប្រធានគណបក្សនយោបាយ ។

ស្ថានភាពសិទ្ធិមនុស្សៈ

នៅក្នុងសប្តាហ៍នេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានការរឹតត្បិត ហើយនិងការប្តឹង សកម្មជនសិទ្ធិមនុស្សជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៧ សន្តិសុខខ័ណ្ឌដូន ពេញបានប្តឹងសកម្មជនសិទ្ធិមនុស្ស លោក អំ សំអាត ជាមន្ត្រីអង្គការលីកាដូ និង ច័ន្ទ ពុទ្ធស័ក្ត ជា តំណាងសហគមន៍បឹងកក ទៅតុលាការ ហើយព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ បានចាត់វិធានការទៅលើបណ្តឹងនេះ ចំណែកបណ្តឹងរបស់លោក អំ សំអាត និង លោក ច័ន្ទ ពុទ្ធ ស័ក្ត ដែលសន្តិសុខខ័ណ្ឌដូនពេញវាយដំមកលើរូបលោក កាលពីព្រឹកថ្ងៃ​ទី​១០ តុលា​ ឆ្នាំ​២០១៦ ក្នុងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ក្រុម​សហគ​មន៍​ដីធ្លី​ដែល​រងការបណ្តេញចេញ ដែលមានមនុស្សប្រមាណជាង៣០០នាក់ បានចូលរួម​ដើរក្បួន​ពីដីក្រហម​ឆ្ពោះទៅ​កាន់ទីលាន ប្រជាធិបតេយ្យដើម្បីអបអរសារទរទិវានេះ។ តែបណ្តឹងរបស់លោកទាំងពី លោក ព្រះរាជអាជ្ញាមិនទាន់ចាត់វិធាន បើកការស៊ើបអង្កេតនៅឡើយ ។ ក្នុងរឿងផ្សេងដោយឡែក បុគ្គលិកសមាគមអាដហុក ៤ រូប មន្ត្រី គ ជ ប ១ រូប និងស្ត្រីជាសកម្មជនដីធ្លី បឹងកក់ ១រូប ត្រូវបានតុលាការ សម្រេចឃុំខ្លួននៅពន្ធនាគារនោះ មិន ទាន់ ដោះលែងឲ្យមានសេរីភាពនៅឡើយ ។ ក្នុងនោះដែរមានក្រុមការពារសិទ្ធិមនុស្សអន្តរជាតិ និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានរិៈគន់ចំៗទៅលើ រដ្ឋាភិបាលកម្ពុជា  ដែលបានដាក់សំពាធ និង គំរាមកំហែង ដល់សកម្មជាតិសិទ្ធិមនុស្ស ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ បំរើប្រជាពលរដ្ឋ  ការពារនូវសេចក្តីថ្លៃថ្នូរ និងភាពរស់រានមានជីវិត របស់ប្រជាពលរដ្ឋទាន់ខ្សោយ ៕ (សប្តាហ៍ក្រោយយើងនិងលើកអំពីស្ថានភាពទូទៅ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា) khmercheayden17@gmail.com

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
151 នាក់
ម្សិលមិញ :
936 នាក់
សប្តាហ៍នេះ :
2671 នាក់
ខែនេះ :
21651 នាក់
3 ខែនេះ :
68418 នាក់
សរុប :
2361269 នាក់