ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋរាប់រយនាក់ ទៅជួបមេឃុំទ្រាសស្រុកស្វាយចេក ដោយសារ តែក្រុមហ៊ុន លួចវាស់វែងដីធ្លីរបស់ពួកគាត់
Mon,13 February 2017 (Time 07:09 PM)
ដោយ ៖ សួន មីនា (ចំនួនអ្នកអាន: 1073នាក់)


បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋ រាប់រយគ្រួសារ បាននាំគ្នាធ្វើដំណ់ើរទៅសាលាឃុំ ទ្រាសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរមេឃុំ អំពីក្រុមហ៊ុន ដែលបានមកលួចវាស់ វែងដីរបស់ពួកគាត់ ។ ក្នុងការតវ៉ា និងមកសាកសួរ ដោយសារតែ ដីស្រែរបស់ពួកគាត់អាស្រ័យផល រាល់ឆ្នាំ បែរមានក្រុមហ៊ុន ចូលមកវាស់វែងដោយមិនដឹងមូលហេតុ ។ 

 ប្រជាពលរដ្ឋ រាប់រយគ្រួសារ បាននាំគ្នាធ្វើដំណើរទៅសាលាឃុំ ទ្រាសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យទាំងព្រឹក ដើម្បីសាកសួរមេឃុំខណះក្រុមហ៊ុន មួយបានមកលួចវាស់ វែងដីរបស់ពួកគាត់ស្ងាត់ៗ ហើយធ្វើឲ្យពួកគាត់ ព្រួយ បារម្ភ ខ្លាច មាន គេឃុបឃិត លួចយកដីធ្លីពីពួកគាត់។  ហេតុការណ៍នេះបាន បង្ករឲ្យមានការ ភ្ញាក់ផ្អើល នៅម៉ោង ៧ព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅក្នុងសាលាឃុំទ្រាស ស្ថិតក្នុងភូមិ ទ្រាស ឃុំ ទ្រាស ស្រុក ស្វាយចេក ខេត្ត បន្ទាយមានជ័យ។ ក្នុងការតវ៉ា ប្រជាពលរដ្ឋបានលើកគ្នាមក សាលាឃុំនេះគឺដើម្បីចង់សាក សួរ មេឃុំដោយសារតែ ដីស្រែរបស់ពួកគាត់អាស្រ័យផល រាល់ឆ្នាំ បែរជាត្រូវបានក្រុមហ៊ុន ចូលមកវាស់វែងដោយមិនដឹងមូលហេតុ ។  ប្រជាពលរដ្ឋ ដែលលើកគ្នា មកតវ៉ាថ្ងៃ នេះបានសំណូមពរឲ្យ អាជ្ញាធរ ជួយកត់សម្គាល់ទុកជាប្រវត្តិសាស្ត្រ ៤-១០-២០ឆ្នាំទៅមុខទៀតក៏ដោយ អោយតែមានបញ្ហា ទៅអី  ទៀត។ គឺជាភស្តុតាង ស្រាប់ហើយថ្ងៃនេះ ប្រជាជន សុំធ្វើបាតុកម្ម តវ៉ា ដើម្បីទុកជា ភស្តុតាង។ ពួកគាត់បន្តទៀតថា តាមពិតទៅ ក្រុមហ៊ុនខាងលើនេះបានធ្វើសកម្មភាព លួចវាស់វែងដីស្រែពួកគាត់ជាយូរហើយតែពួកគាត់មិនចាប់អារម្មណ៍ទេ។ ទើបតែពេលនេះពួកគាត់មានការសង្ស័យព្រោះតែមិនដឹងពីគោលបំណងក្រុមហ៊ុនខាងលើចង់បានអ្វីពិតប្រាកដខ្លាចតែគេវាស់ដីរួចលួចធ្វើប្លង់ រំលោភយកដីធ្លីរបស់ពួកគាត់។ ប្រជាពរដ្ឋ បន្តឲ្យដឹងទៀតថា ពួកគាត់ចង់អោយ អ្នកសារព័ត៌មាន ជួយផ្សាយជាពិសេស ទូរទស្សន៍ គ្រប់ប៉ុស្តិ៍ មេត្តា ជួយផ្សាយ ឲ្យថ្នាក់ដឹកនាំបានដឹង និងតុលាការខេត្តបន្ទាយមានជ័យ។ជួយកត់សម្គាល់ទុកផង។  ក្នុងនោះដែរគេសង្កេតឃើញថា ប្រជាពរដ្ឋ បានរារាំង រថយន្ត របស់ក្រុមហ៊ុន មិនឲ្យចេញ ពី សាលាឃុំឡើយហើយបានឲ្យ សមត្ថកិច្ច នគរបាល ស្រុក ស្វាយចេក នាំយកទៅសាកសួរនៅអធិការដ្ឋាន ស្រុក។ នៅមុខសមត្ថកិច្ច មនុស្សមួយក្រុមដែលអះអាងថា ជាបុគ្គលិក ក្រុមហ៊ុន aghbaddy( អាគ្រីបាឌី) ធ្វើផ្នែក កសិកម្ម លក់ជី ហើយបាន ចុះ វាស់វែង ដីស្រែ ចំការ ប្រជាពលរដ្ឋ ប៉ុណ្ណោះ មិនមានបំណង អាក្រក់អ្វីទេ គឺក្នុង គោលបំណងដើម្បី  លក់ជីគីមី អោយពលរដ្ឋ ដើម្បី ឲ្យពលរដ្ឋ ប្រើប្រាស់បានត្រឹមត្រូវ ប៉ុន្តែពលរដ្ឋ មិនយល់ហើយថា ក្រុមហ៊ុន ក្លែងក្លាយ  វាស់យកទៅលក់ដាក់ កុងត្រា អោយ បរទេស ទើបពួក ទើបពួកគាត់ តវ៉ា ឃាត់បុគ្គលិក ក្រុមហ៊ុន មិនអោយចេញទៅណា  ក្រោយមក លោក វរសេនិយទោ  ជាស្លូញ អធិការ នគរបាលស្រុកស្វាយចេក និងលោកបួនបួយ  មេឃុំទ្រាស បានចុះទៅធ្វើការ សម្រុះសម្រួល ដោយអោយបុគ្គលិក ក្រុមហ៊ុន លុបចោល នូវ ទិន្នន័យ ដីដែលបានវាស់បានទាំងអស់ ទើបប្រជាពលរដ្ឋ ព្រម រំសាយ  ហើយសមត្ថកិច្ច យើងក៏បានធ្វើការ លុបចោល ទិន្នន័យ និងធ្វើកិច្ចសន្យា

១/ ​ប្តេជ្ញា លុបទិន្នន័យ ក្បាលដីចេញពីកុំព្យូទ័រ  ដែលបានវាស់វែងរួច  ។   

   ២ សន្យាថា ឈប់វាស់វែងដីជាលើកទី២ និងមិន បង្ហោះ តាមប្រព័ន្ធ ហ្វេសប៊ុក បើសិនជាថ្ងៃណាមួយក្រុមហ៊ុនមានការលក់ដីនេះពួកគេនិងទទួលខុសត្រួវចំពោះមុខច្បាប់  សមត្ថកិច្ចក៏បានអោយពួកគេត្រឡប់ទៅផ្ទះវិញក្រោយពីកិច្ចសន្យារួច៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
93 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7553 នាក់
ខែនេះ :
27485 នាក់
3 ខែនេះ :
62025 នាក់
សរុប :
2512890 នាក់