ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រធានការិល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ ខេត្តប៉ៃលិន លោក រ៉ិត គង់ ទទួល​មរណភាព​ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍!
Mon,13 February 2017 (Time 10:28 AM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 995នាក់)


(ប៉ៃលិន)៖ 
 
ប្រធានការិល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ ខេត្តប៉ៃលិន ចេញពីធ្វើការនៅពេលយប់ ត្រឡប់ទៅផ្ទះនៅខេត្តបាត់ដំបងជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់លោក បុកជាមួយរថយន្តដឹកម៉ៃឃូ ស្លាប់យ៉ាងអាណោចអាធ័ម។
 
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​១១៖២៥នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិរថក្រោះឆេះ នៃខេត្តប៉ៃលិន។
 
 ជនរងគ្រោះឈ្មោះ រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ នៃសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន។សមត្ថកិច្ចនគរបាល​ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា មុនពេល​កើតហេតុ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំដែនព្រំ បានធ្វើដំណើរចេញពី​កន្លែងធ្វើការ ត្រឡប់ទៅផ្ទះ នៅខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់លោក រ៉ិត គង់ ក៏បុកជាមួយរថយន្តធុនធំ ដឹកម៉ៃឃូ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
131 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7591 នាក់
ខែនេះ :
27523 នាក់
3 ខែនេះ :
62063 នាក់
សរុប :
2512928 នាក់