ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បាតុអហិង្សាសកម្ម ៤៦លើករបស់សហគមន៍ផ្លូវរថភ្លើង ប៉ោយប៉ែត ស្ទើក្លាយសិលាចាំប្តី ទៅហើយ អាជ្ញាធរក្រុងប៉ោយប៉ែត មិនអើពើ
Mon,13 February 2017 (Time 05:09 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1066នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៧ សហគមន៍ផ្លូវរថភ្លើង បានធ្វើបាតុកម្ម ដោយសន្តិវិធី ជាលើកទី ៤៦ ហើយ ដើម្បីឲ្យអាជ្ញាធរ ក្រុងប៉ោយប៉ែត ចេញមុខមកដោះ ស្រាយសំណងផលប៉ៈពាល់ការសាងសង់ផ្លូវរថភ្លើង  ហើយពួកគាត់ប្រឈមមុខនឹងការបណ្តេញចេញ ដោយបង្ខំក្នុងពេលខាងមុខ ។ តែលោកអភិបាលក្រុងប៉ោយប៉ែត មិនបានអើពើ ក្នុងរឿងនេះទេ ។ 

            បើតាមសំដី ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគំរោងសាងផ្ឡូវរថភ្លើង ក្រោមជំនួយកំចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថាៈ ពួកគាត់ជាង ៥០ គ្រួសារកំពុងប្រឈមមុខ នឹងការបណ្តេញចេញដោយបង្ខំ ដោយសារតែផ្លូវរថ ភ្លើងបានសាងសង់កាន់តែគៀក ជិតដល់លំនៅដ្ឋានរបស់ពួកគាត់ហើយនោះ ។ ពួកគាត់បានធ្វើបាតុកម្មដោយអហិង្សា មានទាំងលើកបដា ហើយបានទាំងអូស រទេះតំណាងឲ្យរថភ្លើង ដែលកំពុងតែធ្វើដំណើរសំដៅលំនៅដ្ឋានរបស់ពួកគាត់។ ប្តេជ្ញាធ្វើការ តស៊ូមតិ រហូតមានដំណោះស្រាយ ជូនពួកគាត់ ។

វុន វន់ ជាប្រជាពលរដ្ឋរងគ្រោះផលប៉ៈពាល់ ដោយសារតែគំរោងផ្លូវរថភ្លើងនេះ បាននិយាយថាៈ ខ្ញុំ និងប្រជាពលរដ្ឋនៅ សហគមន៍ផ្លូវរថភ្លើងនេះ ជាប្រជាពលរដ្ឋក្រីក្រ រកលុយបានមួយពេល ហូបមួយពេល ។ ដោយសារតែមិនមានការដោះស្រាយនេះ ពួកខ្ញុំបានធ្វើការតវ៉ាអហិង្សា អស់រយៈពេល ៤៦ លើកមកហើយ ។ ក្នុងការទាមទារនេះ ក្នុងគោលបំណងៈ 

១. ឲ្យអាជ្ញាធរគោរពគោលនយោបាយ ដែលរដ្ឋាភិបាលបានសន្យាជាមួយធនាគារអភិវឌ្ឍ​ន៍អាស៊ី 

២. បើសិនអាជ្ញាធរថា ប្រជាពលរដ្ឋមិនមានផលប៉ៈពាល់ សូមអាជ្ញាធរបង្ហាញនូវផែនទី អំពីចំណី ផ្លូវរថភ្លើងជាក់លាក់ ។

៣.ឲ្យអាជាជ្ញាធរបញ្ជាក់ឲ្យបាន ចំពោះប័ណ្ណ ដែលបញ្ជាក់ថាប្រជាពលរដ្ឋបានប៉ៈពាល់មែន ហើយសន្យាថាដោះស្រាយសំណង បែរទៅជាប្រគល់ប័ណ្ណប្រជាពលរដ្ឋ មិន បានផ្តល់ថ្លៃសំណងនៅឡើយ ។

លោក ស៊ុំ ចន្ទគា អ្នកសម្របសម្រួល សមាគមអាដហុក ខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថាៈ  អាជ្ញាធរគួរតែចេញមុខជួបជាមួយប្រជាពលរដ្ឋ បង្ហាញនូវឈ្មោះ អ្នកបានទទួល នូវសំណង និងអ្នកមិនទាន់បានទទួលសំណង ថ្លៃរុះរើនិងដីសម្រាប់សង់លំនៅដ្ឋានថ្មី ។ បើសិន ជាអាជ្ញាធរក្រុងប៉ោយប៉ែត នៅតែព្យាយាមមិនឆ្លើយតបនោះ មិនមែនជាដំណោះស្រាយល្អទេ ការធ្វើបាតុកម្មអហិង្សាច្រើន នាំឲ្យអាជ្ញាធរគ្រប់គ្រងនៅទីនោះ ធ្លាក់ចុះនូវប្រជាប្រិយភាពខ្លួនឯង ទៅវិញទេ ៕

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7518 នាក់
ខែនេះ :
27450 នាក់
3 ខែនេះ :
61990 នាក់
សរុប :
2512855 នាក់