ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចំៗទៅលោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយថា មិនឲ្យរត់ចេញទៅណា
Mon,13 February 2017 (Time 05:36 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1066នាក់)


ភ្នំពេញៈ កំដៅនយោបាយ ដែលកំពុងតែកើនឡើងកំដៅ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ  ដែលកំពុងតែនិយាយឆ្លងឆ្លើយតាមពាក្យសំដីនោះ ហើយនិងមាន ការប្តឹងផ្តល់គ្នាផង នោះ ។ អ្នកវិភាគនយោបាយ លោក គឹម សុខ ក៏ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ថា នឹងប្តឹងលោកទៅតុលាការ ដោយមិនឲ្យ លោក រត់ទៅណាទេ  ។ នៅថ្ងៃទី ១៣ ខែ កម្ភៈ ឆ្នាំ២០១៧ លោក នាយករដ្ឋមន្ត្រី បានព្រមានចំៗ ទៅលើលោក គឹម  សុខ ។ ក្នុងពិធីសម្ពោធស្ពាននៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន ថ្លែងថា ពាក្យបណ្តឹងរបស់លោកប្រឆាំងនឹងលោក គឹម សុខ នឹងទៅដល់ដៃតុលាការល្ងាចនេះ តែលោកបានព្រមានថា នឹងចាប់ខ្លួនអ្នកវិភាគរូបនោះ និងរឹបអូសទ្រព្យសម្បត្តិ បើមិនមានលុយ​សងជំងឺចិត្តចំនួនកន្លះលានដុល្លារទេនោះ។ លោកថា៖ «កុំអ្នកឯងស្អី អាងអ្នកវិភាគ? វិភាគប៉ះដាក់អ្ហើយ! អត់មានទុកទេ ហើយនគរបាលតាមឲ្យជាប់ ក្រែងលោវារត់…»

លោក គឹម សុខ ដូចជាមិនមានការតក់ស្លុតក្នុងការលើកឡើង របស់លោក នាយករដ្ឋមន្ត្រីនោះទេ លោក បានមានប្រសាសន៍ឆ្លើយតបទៅនិងប្រសាសន៍របស លោក នាយករដ្ឋមន្ត្រីថាៈប្រាកដជាដឹងថា ខ្ញុំមិនមានលុយឯណាដល់៥០ម៉ឺនដុល្លារទេ ហើយមែនទែនទៅ រាល់ថ្ងៃនៅផ្ទះជួល៨០ដុល្លារ [ក្នុងមួយខែ] ចំណាយកំប៉េកកំប៉ុកផ្សេងៗទៀត គឺចេញស្រាវជ្រាវ ផ្តល់យោបល់លើគម្រោងវិភាគផ្សេងៗ បកប្រែឲ្យគេ។ សូម្បីតែធ្វើគ្រូបង្រៀននៅសកលវិទ្យាល័យគេឈប់ទទួលទៅទៀត ដោយសារភាពតានតឹងនយោបាយ។ យើងនិយាយពីបញ្ហាសង្គមគេលែងហ៊ាន ដូច្នេះហើយមានលុយឯណាដល់៥០ម៉ឺនដុល្លារសម្រាប់សងនូវអ្វីជាការទាមទាររបស់គាត់។ ខ្ញុំថារឿងអស់នេះ វាគ្រាន់តែជាគំនាបនយោបាយ ដើម្បីបំបិទការនិយាយស្តីរបស់ខ្ញុំ មិនមែនជាមូលហេតុដែលគាត់ឈឺចិត្តហើយចង់ទាមទារ ដើម្បីបំពេញចិត្តគាត់ទេ»។ 

 ចំណែកអ្នកវិភាគ បានលើកឡើងថាៈ ប្រសាសន៍របស់លោក នាយករដ្ឋមន្ត្រី មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ។ នេះគ្រាន់តែជាលើកឡើងប៉ុណ្ណោះ ព្រោះលោកនាយករដ្ឋមន្ត្រី មិនអាចឈានទៅដល់ការប្តឹងទាមទារ សំណង រហូតដល់កន្លះលានដុល្លារ នោះទេ ។ កន្លងមក រាជរដ្ឋាភិបាល ដែលនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែទទួលអំរ៉ែកធ្ងន់ពេកហើយ ដែលក្នុងនោះ ដូចជាៈ ការធ្វើការចោទប្រកាន់មន្ត្រី សិទ្ធិ មនុស្ស  មន្ត្រី គ ជ ប សកម្មជនដីធ្លី  និង សកម្មជននយោ​បាយ ជាច្រើនរូប​  ព្រមទាំងបញ្ហា ដែលមិនទាន់ត្រូវដោះស្រាយជាច្រើនទៀត ។ តែបើសិនជាមានការប្តឹង លោក គឹម សុខ ទៅតុលាការមែននោះ ប្រជាពលរដ្ឋ កម្ពុជា ប្រហែលមិនមានការគាំទ្រនូវចំណាត់ការនេះទេ ហើយរាជរដ្ឋាភិបាលនឹងទទួលនូវអំរ៉ែកបន្ថែមទៀត  ។ អ្នកវិភាគនយោបាយ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថាៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែដាក់ចុះនូវអំរ៉ែកខ្លះពីលើស្មា  ប្រសើរជាង បន្ថែមទម្ងន់ មកលើស្មាខ្លួនឯង  ។ លោក គឹម សុខ ជាអ្នកវិភាគឯករាជ្យ មិនមែនជាអ្នកមានទ្រព្យធនធានច្រើនទេ ជាអ្នកវិភាគ សម្រាប់ដូរបាយ ប៉ុណ្ណោះ ៕ 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
186 នាក់
ម្សិលមិញ :
1555 នាក់
សប្តាហ៍នេះ :
7646 នាក់
ខែនេះ :
27578 នាក់
3 ខែនេះ :
62118 នាក់
សរុប :
2512983 នាក់