តើលោក គឹម សុខ ហ៊ានវិភាគបញ្ហានយោបាយនៅកម្ពុជាទៀតទេ បើលោកនឹងត្រូវបានសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទៅតុលាការ
ភ្នំពេញៈ លោក គឹម សុខ កំពុងតែប្រឈម នឹងការប្តឹងទៅតុលាការ ពីសំណាក់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែ បាននិយាយទៅលើអំពើ ឃាត កម្ម លើលោកបណ្ឌិត កែម ឡី ពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា ។ លោក គី តិច មេធាវីការពារក្តីឲ្យសម្ដេច ហ៊ុន សែន បានឲ្យដឹងថា សម្ដេចបានប្រគល់សិទ្ធិឲ្យលោក ដាក់ពាក្យប្ដឹងអ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ លោក គឹម សុខ ដែលបកស្រាយនៅក្នុងវិទ្យុអាស៊ីសេរី ដោយចោទគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី។ មេធាវីការពារក្តីសម្ដេច ហ៊ុន សែន រូបនេះ បានប្រាប់សារព័ត៌មាន Fresh News ថា លោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់សាសាដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ ៕